វៀតណាម និងកាណាដាត្រូវបានបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ១៩៧៣។ ចាប់ពីឆ្នាំ ១៩៩៤ ប្រទេសទាំងពីរបានផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ជាច្រើន។ នាខែកញ្ញា ឆ្នាំ ២០១៤ រដ្ឋមន្ដ្រីការបរទេស នៃប្រទេសទាំងពីរបានចុះហត្ថលេខាលើលិខិតសំដែងបំណង (Letter of Intent ) ស្ដីពីការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ការពិគ្រោះផ្នែកនយោបាយថ្នាក់អនុរដ្ឋមន្ដ្រីការបរទេសលើកដំបូងរវាងប្រទេសទាំងពីរដែលបានធ្វើឡើងនាខែកក្កដា ឆ្នាំ២០១៧។ ការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់កាន់តែច្រើន និងកិច្ចសហប្រតិបត្ដិការក៏ត្រូវបានជំរុញយ៉ាងខ្លាំងលើវិស័យនយោបាយ-ការទូត សេដ្ឋកិច្ច -ពាណិជ្ជកម្ម អប់រំ-បណ្ដុះបណ្ដាល និងជួយឧបត្ថម្ភ-អភិវឌ្ឍន៍។

leftcenterrightdel
ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំប្រទេសរីកចំរើនទាំង ៧ (G7) បានចាប់ផ្ដើមនៅ ថ្ងៃទី ២៧ ឧសភា ឆ្នាំ២០១៦ នៅខេត្ដ Mie (ជប៉ុន) លោក Nguyen Xuan Phuc នាយករដ្ឋមន្ដ្រីវៀតណាមបានទទួលជួបលោក Justin Trudeau នាយករដ្ឋមន្ដ្រីកាណាដា (រូបថត៖ vnanet.vn)

អំពីពាណិជ្ជកម្ម - វិនិយោគ-ទុន ODA (ជំនួយអភិវឌ្ឍន៍ផ្លូវការ) បច្ចុប្បន្ននេះ វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសកាណាដានៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាទីផ្សារអាទិភាពរបស់កាណាដា។ ពាណិជ្ជកម្មទ្វេភាគីកើនឡើងដោយស្ថិរភាពក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កើនពី ២០ ដល់ ២៥% ក្នុងមួយឆ្នាំ ហើយសម្រេចបាន ៤,១ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៦ និង ២,៣៤ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែ នៃឆ្នាំ២០១៧ (កើនឡើង ២០% បើប្រៀបធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ ២០១៦)។ បច្ចុប្បន្ននេះ ប្រទេសកាណាដាឈរលំដាប់ទី ១៤ ក្នុងចំណោម ១១២ ប្រទេស និងតំបន់ដែនដីបណ្ដាក់ទុនវិនិយោគក្នុងប្រទេសវៀតណាមដោយមានគម្រោងចំនួន ១៤៩ ក្នុងទឹកប្រាក់ ៥,២៨ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះមានគម្រោងវិនិយោគចូលក្នុងតំបន់ទេសចរណ៍ Ho Tram នៅខេត្ដ Ba Ria - Vung Tau ក្នុងទឹកប្រាក់ ៤,២ ពាន់លានដុល្លារអាមេរិក; គម្រោងសាង សង់មន្ទីរពេទ្យនៅខេត្ដ Hai Duong ក្នុងទឹកប្រាក់ ២២០ លានដុល្លារអាមេរិក; គម្រោងថាមពលខ្យល់នៅខេត្ដ Ninh Thuan ក្នុងទឹកប្រាក់ ៧៤,៤ លានដុល្លារអាមេរិក; ក្រុមហ៊ុនធានារ៉ាប់រង Manulife ក្នុងទឹកប្រាក់ ៥០ លានដុល្លារអាមេរិក។

ជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) សរុប ដែលប្រទេសកាណាដាផ្ដល់ជំនួយឲ្យវៀតណាមចាប់ពីឆ្នាំ ១៩៩០ មកដល់សព្វថ្ងៃនេះ គឺជាង ៨០០ លានដុល្លារអាមេរិកដែលប្រមូលផ្តុំទៅលើកំណែទម្រង់សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ កសិកម្ម បរិស្ថាន។ ជាថ្មីៗនេះ ប្រទេសកាណាដាបានប្រកាសផ្ដល់ទុន ODA ក្នុងទឹកប្រាក់ ១២,៩ លានដុល្លារកាណាដាសម្រាប់គម្រោងអភិវឌ្ឍសហករណ៍វៀតណាមពីឆ្នាំ ២០១៥ - ២០២០; ចំនួនទឹកប្រាក់ ១៥ លានដុល្លារកាណាដាផ្ដល់ជំនួយឲ្យវៀតណាម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ; ចំនួនទឹកប្រាក់ ១៥,២ លានដុល្លារកាណាដាសម្រាប់ ២ គម្រោងសុវត្ថិភាពស្បៀងអាហារ - Safegrow ឲ្យក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម នាខែធ្នូ ឆ្នាំ២០១៥ រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ - ភាសាបារាំងកាណាដាបញ្ជាក់ថា នឹងបន្ដផ្ដល់ទុន ODA ឲ្យវៀតណាម។ បច្ចុប្បន្ននេះ ទុនសម្រាប់គម្រោង ODA ដែលនៅមានសុពលភាពនៅវៀតណាមគឺជាង ៦០ លានដុល្លារកាណាដា។

អំពីវិស័យអប់រំនិងបណ្ដុះបណ្ដាល និស្សិតវៀតណាមនៅកាណាដាកើនឡើងពីរដងក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ដោយមាននិស្សិតជាង ៥,០០០ នាក់ ហើយវៀតណាមក្លាយជាប្រទេសមាននិស្សិតសិក្សានៅកាណាដាច្រើនបំផុតក្នុងចំណោមបណ្ដាប្រទេសអាស៊ាន។ បច្ចុប្បន្ននេះ វៀតណាម កំពុងសហការយ៉ាងជិតស្និទ្ធជាមួយអង្គការអប់រំ CBTE; MYTACS និងសកលវិទ្យាល័យ McGill របស់កាណាដា(បណ្ដុះបណ្ដាលភាសាបារាំង និងបច្ចេកវិទ្យា)។

ក្នុងវិស័យសន្ដិសុខ និងការពារជាតិ គឺទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែបន្ដរក្សាតាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការជួបពិភាក្សាគ្នានៅខាងក្រៅវេទិកា នៃតំបន់និងអន្ដរជាតិ ព្រមទាំងផ្លាស់ប្ដូរបទពិសោធន៍ ហ្វឹកហ្វឺនយោធា បណ្ដុះបណ្ដាលភាសាអង់គ្លេស និងចូលរួមបេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ។ ភាគីទាំងពីរក៏បានសហការគ្នាទប់ស្កាត់បទល្មើស ភេរវកម្ម សន្ដិសុខនៅផែ សង្គ្រោះជនរងគ្រោះ និងជនអន្តោប្រវេស។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមនាខែកញ្ញា ឆ្នាំ ២០១៦ លោករដ្ឋមន្ដ្រីការបរទេសកាណាដាវាយតំលៃខ្ពស់ចំពោះវៀតណាមក្នុងការការពារសិទ្ធិរបស់សហគមន៍ជនស្រឡាញ់ភេទដូចគ្នា ហើយចាត់ទុកថា នេះគឺជាចំណុចសំខាន់ក្នុងគោលនយោបាយការពារសិទ្ធិមនុស្សរបស់វៀតណាម។

ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏ជំរុញកិច្ចសហប្រតិបត្ដិការ និងផ្សាភ្ជាប់រវាងខេត្ដមានភាពប្រហាក់ប្រហែលគ្នាដូចជា ខេត្ដ Ha Tinh ជាមួយក្រុង Langley (ខេត្ដ British Columbia) ; ទីក្រុងហូជីមិញជាមួយក្រុង Toronto (ខេត្ដ Ontario); ក្រុង Da Nang ជាមួយក្រុង Vancouver។ នៅក្នុងវេទិកាអន្ដរជាតិ និងតំបន់ ប្រទេសទាំងពីរបានសហការយ៉ាងសកម្មក្នុងការរំសាយសព្វាវុធ សន្ដិសុខក្នុងតំបន់ និងពាណិជ្ជកម្មអន្ដរជាតិ។

បច្ចុប្បន្ននេះ មានពលរដ្ឋវៀតណាមប្រមាណ ២៥០,០០០ នាក់រស់នៅនៅប្រទេសកាណាដា។ សហគមន៍ជនវៀតណាមរស់នៅនៅកាណាដាកាន់តែកើនឡើង។ ក្នុងកិច្ចពិភាក្សាទ្វេភាគីទាំងឡាយ ថ្នាក់ដឹកនាំវៀតណាមបានស្នើឲ្យភាគីកាណាដាយកចិត្ដទុកដាក់និងបង្កលក្ខណៈងាយស្រួលឲ្យសហគមន៍ជនវៀតណាមរស់នៅ និងរកស៊ីនៅប្រទេសសាមី រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។

អបអរសាទរចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ដ្រី Justin Trudeau នៅវៀតណាម យើងជឿជាក់ថា ដំណើរទស្សនកិច្ចនឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងវៀតណាម និងកាណាដា ហើយធ្វើជាមូលដ្ឋាន ដើម្បីជំរុញទំនាក់ទំនងមិត្ដភាព កិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរក្នុងពេលខាងមុខ ដោយមានប្រសិទ្ធភាពថែមទៀតក្នុងផ្នែកនយោបាយ ការបរទេស សេដ្ឋកិច្ច -ពាណិជ្ជកម្ម សន្ដិសុខ-ការពារជាតិ អប់រំ-បណ្ដុះបណ្ដាល វិទ្យាសាស្ដ្រ-បច្ចេកវិទ្យា សហប្រតិបត្ដិការ-អភិវឌ្ឍន៍៕

បកប្រែដោយ Pham Diep