leftcenterrightdel
លោក Nguyen Xuan Phuc នាយករដ្ឋមន្ដ្រីវៀតណាមបានទទួលជួបលោក Sven Mikser រដ្ឋមន្ដ្រីការបរទេសអេស្តូនី (រូបថត៖​ vnanet.vn)

 

លោករដ្ឋមន្ត្រីការបរទេស Sven Mikser ជឿជាក់ថា ទោះបីជាប្រទេសទាំងពីរមានចម្ងាយអំពីភូមិសាស្រ្តក៏ដោយ ក៏ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅមានការរីកចម្រើនយ៉ាងខ្លាំងក្លាដែរ។ លោក Sven Mikser បន្ដថា វៀតណាមជាទីផ្សារមួយពោរពេញទៅដោយសក្តានុពល​អំពីពាណិជ្ជកម្ម សេដ្ឋកិច្ចឌីជីថល និងសេវាកម្មឌីជីថល ហើយនិងបច្ចេកវិទ្យាឌីជីថលនេះនឹងជួយរដ្ឋាភិបាល​វៀតណាមពន្លឿនការកសាងរដ្ឋាភិបាលអេឡិចត្រូនិក ដើម្បីលើកកម្ពស់តម្លាភាព និងសន្សំថវិការដ្ឋ ទន្ទឹមនឹងនោះអេស្តូនីត្រៀមខ្លួនចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយវៀតណាម។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បទពិសោធន៍របស់អេស្ដូនីអំពីផ្នែករដ្ឋាភិបាលអេឡិចត្រូនិកគឺជាមេរៀនល្អសំរាប់វៀតណាម ហើយលោកមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយអេស្តូនីក្នុងការកសាងរដ្ឋាភិបាល​អេឡិច​ត្រូនិក។

គួររំលឹកថា នៅថ្ងៃដដែល លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh រដ្ឋមន្ត្រីការបរទេសវៀតណាមបានជួបពិភាក្សាជាមួយលោក Sven Mikser រដ្ឋមន្ត្រីការបរទេសអេស្តូនី៕

បកប្រែដោយ Pham Diep