យោងតាមគណៈកម្មការរៀបចំ ពិធីបុណ្យនេះនឹងប្រព្រឹត្តទៅ តាំងពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ នៅទីក្រុង Buon Ma Thuot និងមូលដ្ឋានមួយចំនួនក្នុងខេត្ត Dak Lak ដោយសន្យាថានឹងនាំមកនូវសកម្មភាពថ្មីៗ និងទាក់ទាញជាច្រើននៃពិធីបុណ្យ ដូចជា៖ ការប្រលងបង្កើតមាតិកាឌីជីថល ដើម្បីផ្សព្វផ្សាយអំពីពិធីបុណ្យតាមអ៊ីនធឺណិត ពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតកាហ្វេថាមពល Trung Nguyen Legend។ល។
លើសពីនេះ ភ្ញៀវទេសចរក៏មានឱកាសចូលរួមលំហូរវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិភាគតិចនៅខេត្ត Dak Lak តាមរយៈសកម្មភាពដូចជា៖ ពិធីបុណ្យដំរី Buon Don ពិធីបុណ្យប្រណាំងទូកក្តោងនៅរមណីយដ្ឋានបឹង Lak និងសកម្មភាពផ្សព្វផ្សាយអំពីលំហូរវប្បធម៌គងឃ្មោះ Tay Nguyen។ល៕
បកប្រែដោយ Huyen Trang
Type the code from the image