ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានប្រកាសស្លាកសញ្ញាផ្លូវការរបស់ស្ដង់ពិព័រណ៌វៀតណាមនៅ EXPO 2025 និងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយ និងបង្ហាញពីសក្តានុពលរបស់មូលដ្ឋានវៀតណាមនៅ EXPO 2025 ទីក្រុង Osaka ខេត្ត Kansai។ ក្នុងឱកាសនេះ រូប Myaku-Myaku - រូបតុក្កតាតំណាងនៃនៃពិព័រណ៍ពិភពលោក EXPO 2025 Osaka ខេត្ត Kansai ត្រូវបានបង្ហាញជាផ្លូវការដោយគណៈកម្មាធិការរៀបចំពិព័រណ៍ពិភពលោក EXPO 2025 នៅប្រទេសវៀតណាម។

leftcenterrightdel
ពិធីប្រកាសស្លាកសញ្ញាជាផ្លូវការនៃស្ដង់តាំងពិព័រណ៍វៀតណាមនៅ EXPO 2025 (រូបថត៖ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម)

ពិព័រណ៌ពិភពលោក (World EXPO) គឺជាព្រឹត្តិការណ៍ពិភពលោកធំបំផុតមួយក្នុងចំណោមព្រឹត្តិការណ៍ពិភពលោកធំបំផុតចំនួនបី (រួមជាមួយការប្រកួតបាល់ទាត់ពិភពលោក World Cup និងព្រឹត្តិការណ៍កីឡាអូឡាំពិក) ដែលទាក់ទាញប្រទេសជាច្រើនចូលរួម។

ពិព័រណ៍ពិភពលោក EXPO 2025 Osaka ខេត្ត Kansai នឹងប្រព្រឹត្តទៅ ពីថ្ងៃទី ១៣ ខែមេសា ដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុង Osaka (ប្រទេសជប៉ុន) ដោយមានការចូលរួមពីប្រទេស និងអង្គការអន្តរជាតិជាង ១៥០ ហើយសង្ឃឹមថានឹងទាក់ទាញភ្ញៀវក្នុងស្រុកនិងអន្តរជាតិចំនួន ២៨ លាននាក់។

ស្លាកសញ្ញាផ្លូវការរបស់ស្ដង់ពិព័រណ៍វៀតណាមទទួលបានការចាប់អារម្មណ៍ជាមួយនឹងរូបភាពនៃនារីវៀតណាមមានសម្រស់ស្រស់ស្អាតក្នុងអាវផាយពណ៌ស ពាក់ដួនប្រពៃណី និងកាន់ផ្កាឈូក ដែលជានិមិត្តរូបនៃព្រលឹង និងបញ្ញាវៀតណាម៕

បកប្រែដោយ Thuy Anh