ព្រឹត្តិការណ៍នេះបានទាក់ទាញភ្ញៀវជាង ២០០ នាក់ជាជនអាមេរិកដើមកំណើតវៀតណាម និងមិត្តភក្តិអាមេរិក រួមទាំងឥស្សរជនល្បីៗ ដូចជាអ្នកនិពន្ធ អ្នកជំនាញធ្វើម្ហូប Monique Truong អ្នកច្នៃម៉ូដ Thai Nguyen មេចុងភៅដ៏ល្បីឈ្មោះលោក Kevin Tien។ល។

leftcenterrightdel
អ្នករចនា Thai Nguyen បង្ហាញម៉ូដសម្លៀកបំពាក់អាវផាយរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះ (រូបថត៖ vnanet.vn)

នៅក្នុងព្រឹត្តិការណ៍នេះ មានការបង្ហាញម៉ូដខោអាវប ការធ្វើម្ហូប និងការបង្ហាញសៀវភៅ "Mai's áo dài" របស់អ្នកនិពន្ធ Monique Truong និងអ្នករចនាម៉ូត Thai Nguyen។ យោងតាមលោកស្រី Erin Phuong ស្ថាបនិក Vietnam Society មូលហេតុដែល Vietnam Society ជ្រើសរើសប្រធានបទអំពីម៉ូដអាវផាយ និងម្ហូបសម្រាប់ព្រឹត្តិការណ៍នេះគឺដោយសារលោកស្រី Monique Truong, លោក Thai Nguyen ឬ Kevin Tien មានជោគជ័យក្នុងវិស័យរបស់ពួកគេ។ Vietnam Society មានបំណងចង់លើកកម្ពស់ការយល់ដឹងរបស់យុវជនវៀតណាមដែលកើតនៅអាមេរិក និងមិត្តអាមេរិក អំពីភាពស្រស់ស្អាតនៃវប្បធម៌វៀតណាមតាមរយៈជោគជ័យរបស់ពួកគេ៕

បកប្រែដោយ Thuy Anh