សាយភាយវប្បធម៌វៀតណាមនៅពិព័រណ៍សៀវភៅអន្តរជាតិនៅប្រទេសគុយបា
កប.អនឡាញ - ពិព័រណ៍សៀវភៅអន្តរជាតិ La Habana លើកទី៣៣ របស់គុយបា ដែលបើកពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៣ ខែកុម្ភៈ ដោយមានការចូលរួមពីប្រទេសជាង ៤០ រួមទាំងវៀតណាម និងភ្ញៀវអន្តរជាតិចំនួន ៤០០ នាក់ បានបង្ហាញសៀវភៅជាង ២.៤ លានក្បាល និងវណ្ណកម្មអក្សរសិល្ប៍ថ្មីតាមអនឡាញចំនួន១,២០០។
ពិព័រណ៍សៀវភៅអន្តរជាតិ La Habana លើកនេះត្រូវបានប្រារព្ធឡើងប្រចាំឆ្នាំនៅរដ្ឋធានី La Habana។ ទស្សនិកជនជាច្រើនដែលមកពិព័រណ៍បានសម្តែងនូវការចាប់អារម្មណ៍ចំពោះភាពចម្រុះនៃសៀវភៅវៀតណាម បំពេញតម្រូវការស្វែងយល់អំពីវប្បធម៌ និងប្រវត្តិសាស្ត្រវៀតណាម។ លោកស្រី Yuzaima Villena ជនជាតិគុយបា បានឲ្យដឹងថា "វាពិតជាល្អណាស់ដែលតាមរយៈសៀវភៅដាក់តាំងបង្ហាញ ប្រជាជនគុយបានិងមិត្តភក្តិអន្តរជាតិនឹងយល់កាន់តែច្បាស់អំពីប្រទេស និងប្រជាជនវៀតណាម"។
    |
 |
ស្តង់របស់គ្រឹះស្ថានបោះពុម្ពខែមេសារបស់គុយបា (រូបថត៖ vnanet.vn) |
លោក Pham Tuan Vu អនុប្រធាននាយកដ្ឋានបោះពុម្ព និងចែកចាយនៃក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាមបានមានឲ្យដឹងថា៖ ដោយបង្ហាញសៀវភៅជិត ២០០ ក្បាលអំពីលោកប្រធានហូជីមិញ ទឹកដី និងមនុស្សវៀតណាមនៅឯពិព័រណ៍សៀវភៅអន្តរជាតិ La Habana លើកទី៣៣ វៀតណាមចង់ផ្សព្វផ្សាយវប្បធម៌ និងសមិទ្ធិផលក្នុងការផ្លាស់ប្ដូរថ្មីរបស់វៀតណាមដល់មិត្តគុយបានិយាយដោយឡែក និងអាមេរិកឡាទីននិយាយរួម។
ពិព័រណ៍សៀវភៅអន្តរជាតិ La Habana ប្រចាំឆ្នាំបានក្លាយទៅជាគោលដៅដែលអ្នកស្រឡាញ់សៀវភៅជុំវិញពិភពលោកចូលចិត្ត រួមចំណែកលើកកម្ពស់ការយល់ដឹង និងមិត្តភាពរវាងបណ្ដាប្រជាជាតិ៕
បកប្រែដោយ Thuy Anh