ថ្លែងមតិក្នុងសម័យប្រជុំនេះ អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកនយោបាយ លោកស្រី Rosemary Di Carlo បានអះអាងថា អង្គការសហប្រជាជាតិកំពុងមើលឃើញការវិវឌ្ឍដ៏គួរឱ្យព្រួយបារម្ភ និងភាពតានតឹងឡើងជណ្ដើរនៅមជ្ឈិមបូព៌ា ហើយបានសង្កត់ធ្ងន់ថា ភាគីពាក់ព័ន្ធទាំងអស់ក្នុងជម្លោះនៅតំបន់ហ្គាហ្សា ត្រូវមានភាពអត់ធ្មត់ មិនធ្វើសេចក្តីថ្លែងការណ៍និងសកម្មភាពដែលធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង ហើយផ្តល់អាទិភាពលើការការពារជនស៊ីវិលនិងទ្រព្យសម្បត្តិរបស់ជនស៊ីវិលនិងគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ។ មុននោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលកាលពីចុងសប្តាហ៍មុន ទៅលើសាលារៀន Al-Taba'een ក្នុងតំបន់ហ្គាហ្សា ដែលបណ្តាលឲ្យមានអ្នកស្លាប់និងរបួសប្រមាណ ១០០នាក់។

leftcenterrightdel
កិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីភាពតានតឹងឡើងជណ្តើរនៅមជ្ឈិមបូព៌ា (រូបថត៖ vnanet.vn)

នៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Fu Cong បានឲ្យដឹងថា ទីក្រុងប៉េកាំងបានជំរុញឱ្យសហរដ្ឋអាមេរិកមានឥទ្ធិពលយ៉ាងសកម្មលើអ៊ីស្រាអែលនិងបញ្ចុះបញ្ចូលទីក្រុង Tel Aviv ឱ្យបញ្ឈប់ការសម្លាប់លើជនស៊ីវិលនៅតំបន់ហ្គាហ្សា។ រីឯខ្លួនវិញ អនុប្រធានគណៈបេសកកម្មអចិន្ត្រៃយ៍របស់សហព័ន្ធរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក Dmitry Polyanskiy បានវាយតម្លៃថា ក្រុមប្រឹក្សាសន្តិសុខគួរតែពិចារណាដំណោះស្រាយដែលអាចរួមចំណែកកាត់បន្ថយភាពតានតឹងនៅតំបន់ហ្គាហ្សា ដូចជាផែនការត្រួតពិនិត្យរួមលើតំបន់នេះ៕

តាម vovworld.vn