ជាមួយគ្នានោះ តំណាងនៃប្រទេសអេហ្ស៊ីបនិងកាតាបានជួបជាមួយគណៈប្រតិភូហាម៉ាស ដែលមកកាន់អេហ្ស៊ីប ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីកិច្ចព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែមិនបានចូលរួមការចរចានោះទេ។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានសញ្ញាវិជ្ជមានណាមួយពីការចរចានៅឡើយទេ។

leftcenterrightdel
ប្រជាជននៅតំបន់ហ្គាហ្សាកំពុងរងគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់ដោយសារតែជម្លោះ (រូបថត៖ BBC)

នៅពេលដែលការចរចាកំពុងប្រព្រឹត្តិទៅ កងទ័ពអ៊ីស្រាអែលបានបន្តធ្វើការវាយប្រហារនៅតំបន់ហ្គាហ្សា បណ្តាលឲ្យជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៥០ នាក់បានស្លាប់ នៅថ្ងៃទី ២៤ សីហា។ ស្ថាប័នសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ក្នុងរយៈពេល ៤៨ ម៉ោងកន្លងទៅ ជនរងគ្រោះមិនអាចផ្លាស់ទីបានដោយសារការប្រយុទ្ធនៅតែបន្ត ឬជាប់គាំងនៅក្រោមគំនរបាក់បែក។ ចាប់តាំងពីថ្ងៃទី ៧ ខែតុលាឆ្នាំ២០២៣មក ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានបណ្តាលឲ្យជនប៉ាឡេស្ទីនជាង ៤០,០០០ នាក់បានស្លាប់ និងមនុស្សជាង ៩៣,០០០ នាក់ផ្សេងទៀតរងរបួស។

របាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌(OCHA) នៅថ្ងៃទី ២៣ សីហាបានបង្ហាញថា ក្នុងខែកក្កដា ចំនួនកុមារដែលកង្វះអាហារូបត្ថម្ភស្រួចស្រាវនៅភាគខាងត្បូងតំបន់ហ្គាហ្សា បានកើនឡើងទ្វេដងបើធៀបនឹងខែឧសភា និងបានកើនឡើងបួនដងនៅភាគខាងជើងតំបន់នេះ។ បរិមាណជំនួយស្បៀងអាហារចូលតំបន់ហ្កាហ្សាក្នុងខែកក្កដាក៏ជាកម្រិតទាបបំផុតចាប់តាំងពីជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាសបានផ្ទុះឡើង៕

តាម vovworld.vn