លោក Peskov បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Ptuin បាននិយាយម្តងហើយម្តងទៀតថា រុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការចរចា។ នេះគឺជាវិធីអាទិភាពក្នុងការដោះស្រាយបញ្ហា និងសម្រេចបាននូវគោលដៅរបស់ភាគីរុស្ស៊ី។

leftcenterrightdel
លោក Dmitry Peskov លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី (រូបថត៖ Tass)

យោងតាមលោក Peskov មុនពេលចាប់ផ្តើមប្រតិបត្តិការយោធាពិសេស លោកប្រធានាធិបតី Putin បានខិតខំប្រឹប្រែងដោយវិធីសាស្ត្រជាច្រើនដើម្បីអំពាវនាវឱ្យសមូហភាពលោកខាងលិចធ្វើការចរចា។ រុស្ស៊ីក៏បានរៀបចំឯកសារពាក់ព័ន្ធ ដើម្បីធ្វើពិភាក្សាអំពីក្តីកង្វល់របស់រុស្ស៊ីក្នុងវិស័យសន្តិសុខផងដែរ  ប៉ុន្តែជាអកុសលដែលកិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានគេច្រានចោល៕

តាម vovworld.vn