យោងតាមលោក Jerome Powell ប្រធាន FED អតិផរណានៅសហរដ្ឋអាមេរិកនៅតែខ្ពស់ ហើយគោលដៅនៃការនាំយកអតិផរណាវិលត្រឡប់ទៅកម្រិត ២% ឡើងវិញគឺមិនងាយស្រួលនោះទេ។ FED បានចេញផ្សាយការព្យាករណ៍សេដ្ឋកិច្ចថ្មីមួយចំនួន ដោយបានព្យាករណ៍ពីការកាត់បន្ថយអត្រាការប្រាក់ជាមូលដ្ឋានចំនួនបីដងនៅឆ្នាំនេះ ដូចនឹងការព្យាករណ៍កាលពីចុងឆ្នាំ ២០២៣។

leftcenterrightdel
ទីស្នាក់ការកណ្តាលរបស់ធនាគារកណ្តាលអាមេរិក (FED) នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (រូបថត៖ vnanet.vn)

អតិផរណានៅសហរដ្ឋអាមេរិកបានឈានដល់កម្រិត ៩.១% កាលពីខែមិថុនាឆ្នាំ២០២៣ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅ។ អតិផរណានៅក្នុងខឿនសេដ្ឋកិច្ចលេខ ១ របស់ពិភពលោកបានធ្លាក់ចុះដល់ ៣.១% នៅក្នុងខែមករាឆ្នាំនេះ ប៉ុន្តែក៏បានកើនឡើងដល់ ៣.២% នៅក្នុងខែកុម្ភៈផងដែរ។

សន្ទស្សន៍ភាគហ៊ុនសំខាន់ៗរបស់អាមេរិកបានកើនឡើងបន្ទាប់ពីការសម្រេចចិត្តរបស់ FED ដើម្បីរក្សាអត្រាការប្រាក់នៅថ្ងៃទី ២០ ខែមីនា។ សន្ទស្សន៍ភាគហ៊ុនរបស់ឧស្សាហកម្ម Dow Jones បានកើនឡើង ៤០០ ពិន្ទុ ខណៈដែល S&P ៥០០ កើនឡើង ០.៩%  និង Nasdaq បានកើនឡើង ១.៣% ៕

តាម vovworld.vn