leftcenterrightdel
អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre ។ រូបថត៖ AFP/TTXVN

អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre កាលពីថ្ងៃទី ១៩ ខែមីនា បានឲ្យដឹងថា អាជ្ញាធរអាមេរិក និងអ៊ីស្រាអែល អាចនឹងជួបប្រជុំគ្នានៅដើមសប្តាហ៍ខាងមុខ នៅទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) ដើម្បីពិភាក្សាអំពីប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅទីក្រុង Rafah ហើយបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីព័ត៌មានទាក់ទងនឹងគ្រោះទុរ្ភិក្សនៅតំបន់ហ្គាហ្សា។

យោងតាមលោកស្រី Jean-Pierre បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានស្នើឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បញ្ជូនក្រុមមន្ត្រីយោធា ស៊ើបការណ៍ និងមនុស្សធម៌ជាន់ខ្ពស់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើការពិភាក្សាដ៏ទូលំទូលាយនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ យោងតាមអ្នកនាំពាក្យសេតវិមានដែរ សហរដ្ឋអាមេរិកបានដាស់តឿនឱ្យអ៊ីស្រាអែលខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ការនាំយកជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា។

មុននោះ កាលពីថ្ងៃទី១៨ ខែមីនា អង្គការសហប្រជាជាតិ (UN) បានព្រមានថា តំបន់ហ្គាហ្សាមានហានិភ័យប្រឈមមុខនឹងគ្រោះទុរ្ភិក្សនៅខែឧសភាខាងមុខ៕

តាម vovworld.vn