ទិន្នន័យពីឧបករណ៍ថតសំឡេងកាប៊ីនយន្ដហោះ និងដំណើរហោះហើរក្នុង ប្រអប់ខ្មៅ អាចជួយអ្នកស៊ើបអង្កេតកំណត់ពីមូលហេតុដែលបណ្តាលឱ្យយន្តហោះ ធ្លាក់ចុះលើទួលភ្នំក្បែរមាត់ទន្លេត្រឹមតែ ១០ វិនាទីមុនពេលចុះចត។

leftcenterrightdel
បុគ្គលិកជួយសង្គ្រោះចុះពិនិត្យទីតាំងដែលយន្តហោះដឹកមនុស្ស៧២នាក់ បានធ្លាក់នៅប៉ូការ៉ា (រូបថត៖ AFP)

មកទល់ពេលនេះ អាជ្ញាធរនេប៉ាល់បានរកឃើញសាកសពតែ៦៩នាក់ប៉ុណ្ណោះក្នុងចំណោមមនុស្សទាំង៧២នាក់នៅលើយន្តហោះ។ ការងារស្វែងរកសាកសពជនរងគ្រោះនៅសេសសល់ នៅចំណោទភ្នំដោយមានជម្រៅ៣០០ម៉ែត្រ ជួបការលំបាកយ៉ាងខ្លាំងដោយសារអ័ព្ទ។ ក្នុងចំណោមអ្នកដំណើរ មានជនបរទេស ១៥ នាក់ រួមមាន ជនជាតិឥណ្ឌា រុស្ស៊ី កូរ៉េខាងត្បូង អៀរឡង់ អូស្ត្រាលី អាហ្សង់ទីន និងបារាំង។ គណកម្មការដែលមានសមាជិកចំនួន ៥ ត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះ៕

តាម vovworld.vn