អង្គការសហប្រជាជាតិចេញផ្សាយផែនការឆ្លើយតបសកម្មភាពមនុស្សធម៌សម្រាប់ស៊ូដង់ខាងត្បូង ឆ្នាំ ២០២៣
នាថ្ងៃទី ២០ ខែធ្នូ អង្គការសហប្រជាជាតិ បានប្រកាសផែនការឆ្លើយតបសកម្មភាពមនុស្សធម៌ចំនួន ១.៧ ពាន់លានដុល្លារអាមេរិក សម្រាប់ប្រទេសស៊ូដង់ខាងត្បូងនៅឆ្នាំ ២០២៣។
ផែនការនេះមានគោលបំណងជួយដល់ប្រជាជនចំនួន ៦.៨ លាននាក់ដែលជាជនរងគ្រោះនៃជម្លោះ រងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ និងការផ្លាស់ទីលំនៅនៅទូទាំងប្រទេស។
    |
 |
ជនភៀសខ្លួនកំពុងរង់ចាំក្នុងជួរដើម្បីទទួលជំនួយស្បៀងអាហារ ក្នុងទីក្រុង Gumuruk ប្រទេសស៊ូដង់ខាងត្បូង (រូបថត៖ vnanet.vn) |
យោងតាមលោកស្រី Sara Beysolow Nyanti អ្នកតំណាងពិសេស និងអ្នកសម្របសម្រួលមនុស្សធម៌របស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ខាងត្បូង បានឲ្យដឹងថា អាទិភាពជាបន្ទាន់សម្រាប់ឆ្នាំ ២០២៣ រួមមាន៖ ការរក្សាការឆ្លើយតបចំពោះអ្នកដែលត្រូវការជំនួយមនុស្សធម៌ និងការការពារជាបន្ទាន់ ជាពិសេសសម្រាប់ស្ត្រី កុមារ មនុស្សចាស់ និងជនពិការ។
លោកស្រី Nyanti បាននិយាយថា ឧប្បត្តិហេតុនៃអំពើហឹង្សានិងជម្លោះកំពុងកើតឡើងជាប្រចាំនៅក្នុងប្រទេសស៊ូដង់ខាងត្បូង ហើយស្ថានភាពទឹកជំនន់ត្រូវបានព្យាករណ៍នៅឆ្នាំ២០២៣ នឹងបង្កើនភាពងាយរងគ្រោះរបស់ប្រជាជននៃប្រទេសនេះដូច្នេះលើសពី ២/៣ នៃចំនួនប្រជាជនស៊ូដង់ខាងត្បូង នឹងត្រូវការជំនួយមនុស្សធម៌ និងត្រូវកិច្ចការពារ៕
តាម vovworld.vn