នៅក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ពីសន្និសីទ លោក Valdis Dombrovskis អនុប្រធានគណៈកម្មការអឺរ៉ុប (EC) បានឲ្យដឹងថា EU ត្រូវមានគោលនយោបាយសារពើពន្ធប្រកបដោយភាពប្រុងប្រយ័ត្ន និងទប់ស្កាត់អតិផរណា។

leftcenterrightdel
ក្រដាសប្រាក់ ១០០ អឺរ៉ូ (រូបថត៖ vnanet.vn)

ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាន លោក Valdis Dombrovskis បានសង្កត់ធ្ងន់ថា នាពេលខាងមុខ សហភាពអឺរ៉ុបត្រូវមានគោលនយោបាយសារពើពន្ធប្រកបដោយភាពប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់អតិផរណា ប៉ុន្តែទន្ទឹមនឹងនោះក៏ជួយឧបត្ថម្ភប្រជាជន និងអាជីវកម្មដែលរងផលប៉ះពាល់នៅក្នុងវិបត្តិនេះផងដែរ។ ខឿនសេដ្ឋកិច្ចអឺរ៉ុបទាំងអស់កំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកលំបិន ដោយសារតែអតិផរណាខ្ពស់បំបែកកំណត់ត្រា ឬបញ្ហានៃប្រភពផ្គត់ផ្គង់ថាមពល។ ដូច្នេះហើយ លោកបានចាត់ទុកថា ចាំបាច់ត្រូវផ្តល់អាទិភាពដល់និរន្តរភាពក្នុងគោលនយោបាយសារពើពន្ធ ហើយភារកិច្ចរបស់ធនាគារកណ្តាលអឺរ៉ុប (ECB) គឺត្រូវបានអនុលោម និង "អតិផរណាត្រូវបានទប់ស្កាត់"៕

តាម vovworld.vn