តាមការគ្រោងទុក CBD នេះនឹងត្រូវបានអនុម័តនៅចុងឆ្នាំនេះ។ ប្រទេស និងដែនដីប្រមាណ ២០០ នឹងអនុម័តលើ CBD ក្នុងនោះ មានគោលដៅការពារធម្មជាតិនៅត្រឹមពាក់កណ្តាលសតវត្សនេះ ពីសកម្មភាពបំផ្លិចបំផ្លាញបង្កឡើងដោយសារមនុស្ស ហើយយ៉ាងហោចណាស់ ៣០% នៃផ្ទៃដី និងសមុទ្រត្រូវបានការពារនៅត្រឹមឆ្នាំ២០៣០ផងដែរ។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

កិច្ចពិភាក្សាគាំទ្រដោយអ.ស.ប ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៩ ខែមីនា នឹងបង្កើតបុព្វបទសម្រាប់កិច្ចប្រជុំលើកទី១៥ របស់បណ្ដាភាគីចូលរួមអនុសញ្ញាស្តីពីជីវចម្រុះ (COP១៥) ដែលដើមឡើយគ្រោង ប្រារព្ធធ្វើឡើងនៅទីក្រុង គុនមីង ប្រទេសចិននៅ ឆ្នាំ២០២០ ប៉ុន្តែត្រូវពន្យាពេលជាច្រើនដងដោយសារតែជំងឺកូវីដ-១៩។ អ.ស.ប នឹងប្រកាសអំពីពេលវេលាជាក់លាក់នៃកិច្ចប្រជុំ COP១៥៕

តាម vovworld.vn