ថ្លែងក្នុងកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិបានចែករំលែកការព្រួយបារម្ភអំពីការលំបាកនៃ UNISFA។ លោកសង្កត់ធ្ងន់លើសារៈសំខាន់របស់ការធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់បុគ្គលិកនៃអង្គការសហប្រជាជាតិ និងអំពាវនាវឲ្យរដ្ឋាភិបាលនៃប្រទេសពាក់ព័ន្ធគោរពកិច្ចសន្យាដែលទទួលបានក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងស្តីពីការដាក់ពង្រាយកម្លាំង (SOFA) និង UNISFA ហើយបង្កលក្ខណៈងាយស្រួលសម្រាប់ស្ថានបេសកកម្មបំពេញភារកិច្ចដែលសមស្របទៅនឹងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Pham Hai Anh ចូលរួមកិច្ចប្រជុំស្ដីពីសកម្មភាពរបស់ស្ថានបេសកកម្មសន្តិសុខបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅ Abyei (រូបថត៖ vovworld.vn)

លោកឯកអគ្គរដ្ឋទូតបញ្ជាក់ពីភាពចាំបាច់នៃការចូលរួមរក្សាស្ថិរភាពនៅមូលដ្ឋាន និងការជួយគាំទ្រការងាររបស់យន្តការត្រួតពិនិត្យព្រំដែនរួមគ្នា (JBVMM) នៅ Abyei របស់ UNISFA។ លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ UNISFA លេខាធិការដ្ឋានអង្គការសហប្រជាជាតិ និងបេសកជនពិសេសរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិទទួលបន្ទុកតំបន់ស្នែងនៃទ្វីបអាហ្វ្រិកក្នុងការជម្រុញកិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលទាក់ទងនឹងស្ថានបេសកកម្ម៕

បកប្រែដោយ Thuy Anh