leftcenterrightdel
រូបថតឧទាហរណ៍៖ ongresso.com

នេះជាបោះជំហានថ្មីបំផុត ក្រោយពីការសម្រេចបានកិច្ចព្រមព្រៀងជាមួយឥណ្ឌានិងជប៉ុន ក៏ដូចជាការសន្យាប្រហាក់ប្រហែលគ្នារបស់ក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង៧ (G7)។ យុទ្ធសាស្ត្ររបស់ EU មានឈ្មោះថា “អឺរ៉ុបតភ្ជាប់ជាសកល” ដែលសំដៅជំរុញគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចនិងកិច្ចការបរទេស ព្រមទាំងធានាផលប្រយោជន៍សន្តិសុខ និងតម្លៃផ្សេងៗទៀតរបស់អឺរ៉ុប។ ផែនការនេះអំពាវនាវឲ្យរដ្ឋាភិបាលនៃប្រទេសសមាជិក EU ទាំងអស់ វិនិយោគលើទាំងហេដ្ឋារចនាសម្ព័ន្ធនិងក្របខ័ណ្ឌគតិយុត្ត។ ទន្ទឹមនឹងនោះ EU ក៏សង្កត់ធ្ងន់ទៅលើសារសំខាន់នៃការកសាងទំនាក់ទំនងភាពជាដៃគូជាមួយប្រទេសនិងតំបន់នានាដែលមានគោលដៅរួម៕

តាម vovworld.vn