leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

ចៅក្រម Carmel Agius ប្រធានយន្តការ និងលោក Serge Brammertz ព្រះរាជអាជ្ញានៃយន្តការបានរាយការណ៍ក្នុងកិច្ចប្រជុំនេះ។ នៅក្នុង​កិច្ច​ប្រជុំ​នេះ វៀតណាមបានអះអាងនូវការសន្យារបស់ខ្លួនក្នុងការលើកកម្ពស់តួនាទីរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

ថ្លែងក្នុងកិច្ចប្រជុំ ប្រតិភូទាំងឡាយបានសម្តែងការគាំទ្រចំពោះតួនាទីរបស់យន្តការក្នុងការអនុវត្តយុត្តិធម៌ ការកាត់ទោសចំពោះអ្នកបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ ហើយអំពាវនាវដល់បណ្តាប្រទេសដែលពាក់ព័ន្ធចូលរួមសហការ និងគាំទ្រយន្តការនេះ។ ប្រតិភូមួយចំនួនបានស្នើឱ្យ​យន្តការត្រូវ​ធានាបាននូវស្តង់ដារតុលាការខ្ពស់បំផុត ដែល​​​រាយការណ៍ពីស្ថានភាពធានាសុខភាពសម្រាប់អ្នកជាប់ឃុំ និងលើកឡើងយ៉ាងជាក់ស្តែងនូវសំណុំរឿងមួយចំនួនដែលបានប្រកាសសាលក្រម។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍​វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់យន្តការក្នុងការចាត់​វិធានការនានាដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៥២៩ (២០២០) របស់ក្រុមប្រឹក្សាសន្តិសុខ  ដែល​គាំទ្រដល់ការបញ្ចប់ការជំនុំជម្រះក្តីទាន់ពេលវេលា និងអនុវត្តចក្ខុវិស័យរបស់ក្រុមប្រឹក្សាសន្តិសុខអំពីយន្តការ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថាប្រទេសមានទំនួលខុសត្រូវជាចម្បងក្នុងការកាត់ទោសឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរ និងគាំទ្រដល់កិច្ចសហប្រតិបត្តិការ ក៏ដូច​ជា​​ការ​ផ្តល់ជំនួយដល់ប្រទេសសម្រាប់អនុវត្តសិទ្ធិអំណាចក្នុងការជម្រះក្ដី៕

បកប្រែដោយ Duy Hoan