leftcenterrightdel
វ៉ាក់សាំងបង្ការកូវីដ ១៩ របស់ Pfizer-BioNTech  (រូបថត៖ AFP / VNA)

នាយប់ថ្ងៃទី ២១ ខែឧសភា  (ម៉ោងក្នុងតំបន់) កិច្ចប្រជុំកំពូលស្តីពីសុខាភិបាលពិភពលោក ដែលត្រូវបានគណៈកម្មការអឺរ៉ុប (EU) និងអ៊ីតាលីរៀបចំឡើងតាមប្រព័ន្ធវីដេអូ បានបិទបញ្ចប់ ដោយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអ្នកមាន និងតំណាងក្រុមហ៊ុនឱសថបានសន្យាថា នឹងខិតខំប្រឹងប្រែងច្រើនថែមទៀត សំដៅជួយឧបត្ថម្ភការប្រយុទ្ធប្រឆាំងជំងឺរាតត្បាកូវីដ១៩នៅលើពិភពលោក ពោលគឺ បង្កើនប្រភពផ្គត់ផ្គង់វ៉ាក់សាំងដល់បណ្ដាប្រទេសក្រីក្រ។ អង្គប្រជុំបានអនុម័តលើ “សេចក្តីប្រកាសទីក្រុងរ៉ូម” ដោយអំពាវនាវឱ្យមាន “ការផ្តល់អាជ្ញាប័ណ្ណស្ម័គ្រចិត្ត” ទាក់ទងនឹងការប្រកាសនីយបត្រវ៉ាក់សាំង និងការផ្ទេរប្រគល់បច្ចេកវិទ្យា សំដៅជំរុញផលិតកម្មវ៉ាក់សាំង។ នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រុមហ៊ុនឱសថ Pfizer, Moderna Johnson & Johnson  គណៈកម្មការអឺរ៉ុប (EU) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានប្រកាសផ្ដល់ជំនួយដល់បណ្ដាប្រទេសក្រីក្រប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ផងដែរ៕

តាម vovworld.vn