ថ្លែងនៅឯកិច្ចប្រជុំ លោករដ្ឋមន្ត្រី Bui Thanh Son បានមានប្រសាសន៍ថា ដើម្បីរក្សាសន្តិភាព អាហ្វ្រិកចាំបាច់ត្រូវផ្តោតលើវិធានការកសាងទំនុកចិត្ត ការបង្រួបបង្រួមជាតិ និងជំរុញការចូលរួមរបស់ស្ត្រី និងយុវជនក្នុងដំណើរការសន្តិភាព ដោះស្រាយស្ថានភាពអភិវឌ្ឍតិចតួច និងអយុត្តិធម៌សង្គម ពង្រឹងសន្តិភាព និងការងើបឡើងវិញក្រោយការរាតត្បាតសកល។ លោករដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការតំបន់ និងអនុតំបន់នៅអាហ្រ្វិកគឺជាក្របខ័ណ្ឌសំខាន់មួយក្នុងការបង្កើនជំនួយហិរញ្ញវត្ថុ មនុស្សធម៌ និងបច្ចេកទេសដល់ទ្វីបអាហ្វ្រិក។

leftcenterrightdel
បណ្តា​ប្រទេស​ជា​សមាជិកក្រុមប្រឹក្សាសន្តិសុខបានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺរាតត្បាត Covid-19 ទៅលើបណ្តា​ប្រទេសនៅអាហ្វ្រិក (រូប​ថត៖ baoquocte.vn)

លោករដ្ឋមន្រ្តី Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលសន្យាថានឹងប្រកៀកស្មាជាមួយប្រជាជន​អាហ្វ្រិក​ដើម្បីជំនះរាល់ការលំបាក និងជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការបញ្ជូនកម្លាំងរក្សាសន្តិភាពរបស់វៀតណាមទៅកាន់តំបន់សង្គ្រាមនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូង ដើម្បីចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តាមរយៈក្របខ័ណ្ឌទ្វេភាគី និងត្រីភាគី ព្រមទាំងជួយគាំទ្រសំភារៈបរិក្ខារពេទ្យដើម្បីរួមគ្នាការពារ និងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19៕

បកប្រែដោយ Duy Hoan