ថ្លែងនៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំ អ.ស.ប បានវាយតម្លៃខ្ពស់ចំពោះការសន្យារបស់រដ្ឋាភិបាលកូឡុំប៊ី ក្នុងការអនុវត្តដំណើរការសម្របខ្លួន។ លោកឯកអគ្គរដ្ឋទូតបានស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមកិច្ចសន្ទនាដោយឈរលើស្មារតីស្ថាបនា ដើម្បីដោះស្រាយបញ្ហាប្រឈមនិងភាពខុសប្លែកគ្នាក្នុងដំណើរការសន្តិភាព ព្រមទាំងអំពាវនាវឲ្យ អ.ស.ប និងសហគមន៍អន្តរជាតិគាំទ្រដល់រដ្ឋាភិបាលកូឡុំប៊ីក្នុងការជំរុញសន្តិភាព សន្តិសុខ និងការអភិវឌ្ឍនៅប្រទេសនេះផងដែរ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ baoquocte.vn)

ចំពោះស្ថានភាពនៅសាហារ៉ាខាងលិច យោងតាមអ្នករាយការណ៍របស់ អ.ស.ប បានឲ្យដឹងថា នាពេលកន្លងមក តំបន់នេះបន្តមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ដោយសាររាល់ទង្វើមិនគោរពតាមបទឈប់បាញ់ឆ្នាំ១៩៩១ និងកិច្ចព្រមព្រៀងយោធាលេខ១ រវាងភាគីនានា។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានចែករំលែកនូវទុក្ខលំបាក ដែលប្រជាជនតំបន់សាហារ៉ាខាងលិចកំពុងប្រឈមមុខ ជាពិសេសក្នុងបរិបទនៃជម្ងឺរាតត្បាត កូវីដ ១៩ ហើយចាត់ទុកថា ក្នុងបរិបទនេះ ត្រូវការផ្ដល់អាទិភាពដល់ ការធានាឲ្យសកម្មភាពមនុស្សធម៌មិនត្រូវរងការរារាំងឡើយ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់សារជាថ្មីម្ដងទៀតនូវជំហរជាគោលការណ៍របស់វៀតណាមនោះ គឺគាំទ្រចំពោះការដោះស្រាយបញ្ហាសាហារ៉ាខាងលិចតាមរយៈកិច្ចចរចាសន្តិភាព រវាងបណ្ដាភាគីពាក់ព័ន្ធដោយផ្ទាល់ ហើយសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការស្វែងរកដំណោះស្រាយប្រកបដោយសមភាពនិងយូរអង្វែងមួយ ក្នុងនោះ ធានាសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនសាហារ៉ាខាងលិច៕

តាម vovworld.vn