leftcenterrightdel
ទិដ្ឋភាពនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

សេចក្តីសម្រេចចិត្តនេះត្រូវបានពង្រាងដោយប្រទេសរុស្ស៊ី ដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ តាមរយៈការឯកភាពគ្នា បន្ទាប់ពីប្រទេសជាសមាជិកទាំងអស់ បានបោះឆ្នោតដកសំណេរមួយនៅក្នុងសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនេះ ដែលសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងប្រទេសសមាជិកអឺរ៉ុបមួយចំនួនទៀតបានសំដែងការប្រឆាំងជំទាស់។

សេចក្តីសម្រេចចិត្តបានសង្កត់ធ្ងន់ថា ជ័យជំនះក្នុងសង្គ្រាមលោកលើកទី ២ គឺជា “កេរ្តិ៍ដំណែលរួមមួយ” របស់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់។ សេចក្តីសម្រេចចិត្តនេះក៏បានបញ្ជាក់ពីសារៈសំខាន់នៃការអភិរក្ស និងមិនធ្វើឱ្យខូចខាត ឬបំផ្លិចបំផ្លាញដល់វិមាននានា ដែលត្រូវបានបង្កើតឡើងដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធប្រយុទ្ធជនក្នុងសង្គ្រាមលោកលើកទី ២ នោះទេ៕

តាម vovworld