leftcenterrightdel
អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres (រូបថត៖ vnanet.vn)

នាថ្ងៃទី២១ កញ្ញា កិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី៧៥ ទិវាបង្កើតអង្គការសហប្រជាជាតិ (អ.ស.ប) បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមរបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកមហាសន្និបាត អ.ស.ប ទាំង១៩៣។ ប្រមុខដឹកនាំប្រទេសសមាជិកទាំងអស់បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ជំនួសឲ្យការចូលរួមដោយផ្ទាល់នៅទីស្នាក់ការ អ.ស.ប វិញ។

ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters មុនពេលប្រារព្ធកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ ទិវាបង្កើត អ.ស.ប នេះ អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres បានប្រកាសថា ការកើតមាននៃវីរុស SARS-CoV-2 បានបង្កើតឡើងបញ្ហាប្រឈមខាងភូមិសាស្ត្រនយោបាយ និងការគំរាមកំហែងសន្តិសុខថ្មីបន្ថែមទៀត។ លោក Guterres បានអំពាវនាវសារជាថ្មីម្ដងទៀតឲ្យពិភពលោក “បង្ហាញនូវចំណងសាមគ្គីភាពដើម្បីជំនះពុះពារលើស្ថានភាពបន្ទាន់នាបច្ចុប្បន្ន នាំវិបុលភាពឲ្យវិលប្រឡប់មកវិញ ព្រមទាំងប្រកាន់ខ្ជាប់នូវចក្ខុវិស័យនៃធម្មនុញ្ញ អ.ស.ប ផងដែរ៕

តាម vovworld