ក្រសួងការបរទេសឥណ្ឌាបានឱ្យដឹងថា កិច្ចប្រជុំលើកទី ១៥ នៃយន្តការពិគ្រោះយោបល់ និងសម្របសម្រួលស្ដីពីបញ្ហាព្រំដែនរវាងឥណ្ឌា - ចិន (WMCC) បានប្រព្រឹត្តិទៅនាថ្ងៃទី២៤ ខែមិថុនាតាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះមានការចូលរួមរបស់ប្រធាននាយកដ្ឋានអាស៊ីបូព៌ា (ក្រសួងការបរទេសឥណ្ឌា) និងប្រធាននាយកដ្ឋានព្រំដែននិងមហាសមុទ្រ (ក្រសួងការបរទេសចិន) ។

leftcenterrightdel
កងទ័ពការពារព្រំដែនឥណ្ឌា (រូបថត៖ AFP / vnanet.vn)

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការវិវឌ្ឍនៅតាមតំបន់ព្រំដែនរួម ជាពិសេសគឺស្ថានភាពនៅតំបន់ Ladakh ខាងកើត។ ភាគីទាំងពីរបានឯកភាពគ្នាគោរពនិងអនុវត្តយ៉ាងតឹងរឹងនូវខ្សែត្រួតពិនិត្យជាក់ស្តែង (LAC)។ ភាគីទាំងពីរបានអះអាងសារជាថ្មីនូវទស្សនៈអនុវត្តន៍ការយល់ដឹងរួម ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរសម្រេចបានកាលពីថ្ងៃទី ៦ ខែមិថុនា ស្ដីពីការដកយោធា និងកាត់បន្ថភាពតានតឹង។ ភាគីទាំងពីរបានឯកភាពគ្នាធានាសន្តិភាព និងស្ថិរភាពនៅតំបន់ព្រំដែន ព្រមទាំងពង្រីកទំនាក់ទំនងទ្វេភាគីផងដែរ៕

តាម vovworld