ថ្លែងនៅក្នុងព្រឹត្តិការណ៍តាមរយៈប្រព័ន្ធវីដេអូ ក្នុងក្របខ័ណ្ឌនៃឆ្នាំសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលរវាង ចិន - អាស៊ាន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន លោក Miao Wei បានឲ្យដឹងថា ចិននិងអាស៊ាននឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា 5G អ៊ិនធឺណែត LoT បញ្ញាសិប្បនិម្មិត កម្មវិធី LoT លើវិស័យផលិតកម្ម ក៏ដូចជា កម្មវិធីឌីជីថលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

leftcenterrightdel
ចិននិងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល (រូបថត៖ vnanet.vn)

ទន្ទឹមនឹងនេះ អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi បានឲ្យដឹងថា ចិនគឺជាប្រទេសឈានមុខគេក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហើយក៏ជាដៃគូធំបំផុតរបស់អាស៊ាន ក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់ផងដែរ។ ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ អាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិន ជាមួយទំហុំពាណិជ្ជកម្មទ្វេភាគីគឺ ១,៧ ពាន់ពាន់លានយន់ (ប្រមាណ ២៤១ ពាន់លានដុល្លារអាមេរិក)៕

តាម vovworld.vn