leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ baoquocte.vn)

 

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានតាងនាមឲ្យវៀតណាមនិងឥណ្ឌូនេស៊ីថ្លែងសុន្ទរកថាក្នុងសម័យប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការដោះស្រាយបញ្ហាអស្ថិរភាពសន្តិសុខដោយរាល់វិធានការគ្រប់ជ្រុងជ្រោយនិងរយៈពេលវែងដែលក្នុងនោះការពង្រឹងកិច្ចសហប្រតិបត្តិការ ការសម្រុះសម្រួលនិងការដោះស្រាយបញ្ហាប្រឈមពីក្រុមប្រដាប់អាវុធនិងឧក្រិដ្ឋកម្មឆ្លងដែន និងការបង្កើតលក្ខខណ្ឌនិងកាលានុវត្តភាព និងអភិវឌ្ឍសម្រាប់បណ្ដាប្រទេសនៅអាហ្វ្រិកកណ្តាល។ ។

លោកឯកអគ្គរដ្ឋទូតវៀតណាមបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការរួមវិភាគទានរបស់សហភាពអាហ្រ្វិក ក៏ដូចជាសហគមន៍សេដ្ឋកិច្ចអាហ្វ្រិកកណ្តាលដើម្បីធានាស្ថិរភាពនិងការអភិវឌ្ឍសម្រាប់ប្រជាជននៅបណ្ដាប្រទេសអាហ្វ្រិកកណ្តាលផងដែរ។ ប្រទេសអាស៊ានជាច្រើនរួមទាំងប្រទេសវៀតណាមនិងឥណ្ឌូនេស៊ីកំពុងរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិនៅអាហ្វ្រិកកណ្តាលតាមរយៈការចាត់បញ្ជូនកងកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់នេះ៕

បកប្រែដោយ Pham Diep