ប្រទេសទាំងឡាយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានគាំទ្រដំណោះស្រាយនយោបាយសម្រាប់ប្រទេសស៊ីរី និងអំពាវនាវឲ្យភាគីទាំងឡាយបន្តរក្សាសន្តិសុខប្រកបដោយស្ថិរភាព ការផ្លាស់ប្ដូរយោបល់ និងកិច្ចសហប្រតិបត្តិការដើម្បីត្រៀមរៀបចំឲ្យការចរចាក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការរដ្ឋធម្មនុញ្ញនៅពេលដែលគ្រប់គ្រងបានជំងឺ Covid-19។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិរំពឹងថា ស្ថានភាពស្ថិរភាពនៅបច្ចុប្បន្ននឹងជម្រុញដំណើរការនយោបាយ និងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅប្រទេសស៊ីរី។ ក្នុងបរិបទនៅកើតមានអស្ថិរភាពសន្តិសុខនៅភាគពាយព្យប្រទេសស៊ីរី និងការបង្កើនសកម្មភាពរបស់ក្រុមភេរវករ លោក Dang Dinh Quy បានអំពាវនាវឲ្យភាគីទាំងឡាយគាំទ្រការជំរុញឲ្យមានបទឈប់បាញ់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ៕

បកប្រែដោយ Thuy Anh