កិច្ចប្រជុំបានប្រព្រឹត្តិទៅក្នុងបរិបទដែលទីក្រុងញូវយ៉ក (ប្រទេសអាមេរិក) គឺជាទីក្រុងមានទីស្នាក់ការអង្គការសហប្រជាជាតិ ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយរោគរាតត្បាត Covid-19។ បន្ទាប់ពីកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខបានចេញផ្សាយព័ត៌មានដល់សារព័ត៌មានដោយទទួលស្គាល់នូវការវឌ្ឍនភាពដ៏វិជ្ជមានលើវិស័យនយោបាយ សន្តិសុខនៅពេលកន្លងមក និងការប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យស្ថានការណ៍មានស្ថិរភាពរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

leftcenterrightdel
ទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (រូបថត៖ Reuters)

ប៉ុន្តែ ក្រុមប្រឹក្សាសន្តិសុខនៅតែមានការព្រួយបារម្ភអំពីអស្ថិរភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោខាងកើតនិងផល​ប៉ះពាល់នៃការរាតត្បាតទៅលើសកម្មភាពមនុស្សធម៌នៅប្រទេសនេះ។ ប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខបញ្ជាក់ថា គប្បីបន្តជម្រុញកិច្ចសហប្រតិបត្តិការនិងជំនួយលើគ្រប់វិស័យសម្រាប់រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ រួមទាំងការទប់ទល់នឹងជម្ងឺ Covid-19 ខណៈដែលមានអ្នកឆ្លងជំងឺមួយចំនួននៅរដ្ឋធានី Kinshasa ព្រមទាំងធានាសន្តិសុខនិងសុវត្ថិភាពសម្រាប់បុគ្គលិករបស់ MONUSCO ផងដែរ៕

បកប្រែដោយ Thuy Anh