នាថ្ងៃទី ២៩ មករា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំដើម្បីស្តាប់របាយការណ៍ស្តីពីស្ថានភាពមនុស្សធម៌នៅស៊ីរីក្រោមអធិបតីភាពរបស់ប្រទេសវៀតណាមដែលជាប្រទេសប្រធានប្តូរវេន ខែមករា ឆ្នាំ ២០២០ ។

leftcenterrightdel
ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិសម្តែងការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌ដែលកំពុងបន្តនៅភាគឥសាន្តនៃប្រទេសស៊ីរី (រូបថត៖ vnanet.vn)

 

យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំការនៅអង្គការសហប្រជាជាតិបានឲ្យដឹងថា លោក Mark Lowcock អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាមនុស្សធម៌បាននិយាយថា ចាប់ពីដើមខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ស្ថានភាពមនុស្សធម៌នៅភាគពាយព្យនៃប្រទេសស៊ីរីបានក្លាយជាកាន់តែធ្ងន់ធ្ងរទៅដោយសារតែអំពើហិង្សាកើនឡើង។ ជនស៊ីវិលប្រហែល ៨០ នាក់ត្រូវបានស្លាម រាប់រយនាក់រងរបួស ជាង ៣៥០,០០០ នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេហើយក្នុងចំណោមនោះភាគច្រើនជាកុមារ និងស្ត្រី។ សាលារៀន និងមន្ទីរពេទ្យជាច្រើនត្រូវបានវាយប្រហារដោយគ្រាប់បែក និងគ្រាប់កាំភ្លើង។ ផ្លូវសំខាន់ៗមួយចំនួននៅក្នុងតំបន់នេះត្រូវបានបិទ។

អគ្គលេខាធិការរងរូបនេះបានសង្កត់ធ្ងន់ថា ភាគីពាក់ព័ន្ធនានាមិនបានគោរពតាមបទឈប់បាញ់ដែលបានចុះហត្ថលេខានៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២០ និងបន្តរារាំងដល់សកម្មភាពផ្តល់ជំនួយមនុស្សធម៌។ នៅភាគឥសាន្តប្រទេសស៊ីរី ប្រជាជនប្រមាណ ១.៨ លាននាក់ត្រូវការជំនួយដោយរួមទាំង ១៥០,០០០ នាក់នៅបណ្តាជំរុំជនភៀសខ្លួន។ ស្ថានភាពសេដ្ឋកិច្ចនៅភាគខាងជើងប្រទេសស៊ីរីមានការលំបាកខ្លាំងដោយកង្វះស្បៀងអាហារ និងការឡើងថ្លៃទំនិញគ្រប់ប្រភេទ។

អង្គការសហប្រជាជាតិនិងអង្គការមនុស្សធម៌នានាកំពុងធ្វើការយ៉ាងសកម្មដើម្បីអនុវត្តប្រតិបត្តិការនេះដោយធានាថាការផ្តល់ជំនួយសង្គ្រោះទៅដល់ប្រជាជនដែលពិតជាត្រូវការជំនួយនៅក្នុងប្រទេសស៊ីរី។ សមាជិកក្រុមប្រឹក្សាសន្តិសុខភាគច្រើនបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌នៅភាគពាយព្យនៃប្រទេសស៊ីរីដោយអំពាវនាវឱ្យគ្រប់ភាគីគោរពកិច្ចព្រមព្រៀងឈប់បាញ់នៅ Idlib  បំពេញកាតព្វកិច្ចរបស់ខ្លួនដើម្បីការពារជនស៊ីវិលនិងទីតាំងស៊ីវិលស្របក្រោមច្បាប់អន្ដរជាតិដើម្បីសំរបសំរួលសកម្មភាពផ្តល់ជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ ពង្រឹងកិច្ចប្រឹងប្រែងដើម្បី ចរចាជំរុញដំណើរការនយោបាយក្រោមដំណោះស្រាយលេខ ២២៥៤ នៃក្រុមប្រឹក្សាសន្តិសុខ។ ប្រទេសនានាបានវាយតំលៃខ្ពស់ចំពោះរាល់សកម្មភាពផ្តល់ជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ និងដៃគូពាក់ព័ន្ធ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្ត្រៃយ៍ វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌ដែលកំពុងបន្តនៅភាគឥសាន្តនៃប្រទេសស៊ីរី។ ជម្លោះប្រដាប់អាវុធបានកើនឡើងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដែលនាំឱ្យមានការកើនឡើងនៃចំនួនជនស៊ីវិល ឬជនភៀសខ្លួនដែលភាគច្រើនជាកុមារ និងស្ត្រី។ បច្ចុប្បន្ននេះមានប្រជាជនប្រមាណ ២.៧ លាននាក់នៅក្នុងតំបន់នេះដែលកំពុងត្រូវការជំនួយជាបន្ទាន់។

ដើម្បីចូលរួមដោះស្រាយស្ថានការណ៍បន្ទាន់ដែលបានលើកឡើងខាងលើ ឯកអគ្គរដ្ឋទូត Dang Dinh Quy បានអំពាវនាវឱ្យភាគីទាំងអស់គោរពតាម កិច្ចព្រមព្រៀងឈប់បាញ់គ្នា គោរពច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិនិងបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារជនស៊ីវិល។ លោកឯកអគ្គរដ្ឋទូតបានស្វាគមន៍ចំពោះអង្គការសហប្រជាជាតិ និងបណ្តាអង្គការអន្តរជាតិ និងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌របស់ប្រទេសនានានៅក្នុងប្រទេសស៊ីរី និងបានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋាភិបាលស៊ីរីក្នុងការធានាជំនួយមនុស្សធម៌។ 

យោងតាមឯកអគ្គរដ្ឋទូត Dang Dinh Quy សកម្មភាពមនុស្សធម៌គួរតែផ្តោតលើការជួយប្រជាជនក្នុងស្ថានភាពបន្ទាន់ស្របពេលនឹងដំណើរការនយោបាយ ការផ្សះផ្សា និងការកសាងប្រទេសស៊ីរីឡើងវិញ។ សកម្មភាពមនុស្សធម៌គួរតែត្រូវបានអនុវត្តដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី។ ឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងថា៖ វៀតណាមចង់ឲ្យ ភាគីនានានៅស៊ីរីចូលរួមការសន្ទនា និងការចរចាប្រកបដោយលក្ខណៈស្ថាបនាដើម្បីដោះស្រាយជំលោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ រួមទាំងដំណោះស្រាយដែលពាក់ព័ន្ធក្រុមប្រឹក្សាសន្តិសុខ។

នេះគឺជាសកម្មភាព១ ក្នុងចំណោមសកម្មភាព៣ ជាប្រចាំខែនៃក្រុមប្រឹក្សាសន្តិសុខដែលពាក់ព័ន្ធទៅនឹងប្រទេសស៊ីរី។ ក្រៅពីបញ្ហាមនុស្សធម៌ ក្រុមប្រឹក្សាសន្តិសុខក៏មានកិច្ចប្រជុំអំពីដំណើរការនយោបាយនិងស្ថានការណ៍នៃអាវុធគីមីនៅក្នុងប្រទេសស៊ីរីផងដែរ៕

បកប្រែដោយ Minh Trung