leftcenterrightdel
ផែនទីព្រៃអាម៉ាហ្សូន (រូបថត៖ AFP / VNA)

នាថ្ងៃទី ២២ ខែសីហា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីករណីភ្លើងឆេះ តំបន់ព្រៃទាក់ទាញទឹកភ្លៀងអាម៉ាហ្សូន។ នៅលើបណ្តាញសង្គម Twitter លោក Guterres បានសរសេរថា “ខ្ញុំពិតជាមានការព្រួយបារម្ភអំពីភ្លើងឆេះនៅតំបន់ព្រៃទាក់ទាញទឹកភ្លៀងអាម៉ាហ្សូនណាស់។ ក្នុងបរិបទវិបត្តិអាកាសធាតុពិភពលោកនោះ យើងមិនអាចទទួលរងការខូចខាតបន្ថែមទៀតឡើយ។ ព្រៃអាម៉ាហ្សូនត្រូវការការពារ”។

នាថ្ងៃដដែល ប្រធានាធិបតីបារាំង លោក  Emmanuel Macron និង ប្រធានាធិបតីឈីលីលោក SebastiánPiñer ក៏បានអះអាងថា ភ្លើងឆេះព្រៃគឺជាវិបត្តិអន្តរជាតិផងដែរ៕

តាម vovworld