នាថ្ងៃទី ២៤ ខែឧសភា ក្រសួងការបរទេសសអាមេរិកបានអះអាងថា ប្រទេសខ្លួននៅតែត្រៀមខ្លួនជាស្រេចចរចាជាមួយ ស.ប.ប.ក។ សេចក្ដីប្រកាសនេះបានធ្វើឡើង បន្ទាប់ពី ស.ប.ប.ក បានដាស់តឿនអាមេរិកថាត្រូវមានបែបផែនថ្មី ដើម្បីដោះស្រាយភាពជាប់គាំងក្នុងការចរចា នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។

leftcenterrightdel
ប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយថ្នាក់ដឹកនាំ  ស.ប.ប.ក លោក Kim Jung un  (រូបថត៖ vnanet.vn)

សេចក្តីប្រកាសពោលខាងលើរបស់ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា៖ រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បន្តគោរពកិច្ចព្រមព្រៀង ដែលថ្នាក់ដឹកនាំអាមេរិក និង ស.ប.ប.ក ទទួលបាន នៅសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០១៨ ដោយសន្យាថាលុបបំបាត់នុយ ក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ និងស្ថាបនាខឿនសន្តិភាពដោយចីរភាព។ ក្រសួងការបរទេសអាមេរិកក៏បានលើកច្បាស់ថាអាមេរិកត្រៀមខ្លួនជាស្រេចពិភាក្សាជាមួយ ស.ប.ប.ក ដើម្បីជំរុញដំណើរការនេះដោយព្រមៗគ្នាផងដែរ៕

តាម vovworld