leftcenterrightdel
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong - un នៅក្នុងកិច្ចប្រជុំកំពូល នាថ្ងៃទី២៥ ខែមេសា (រូបថតៈ Reuters)

ក្នុងពេលជាមួយគ្នានោះ ទាក់ទងនឹងកិច្ចប្រជុំកំពូលរុស្ស៊ី - កូរ៉េខាងជើង ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) លោក Konstantin Kosachev បានចាត់ទុកថា សហរដ្ឋអាមេរិកទំនងជាប្រតិកម្មអវិជ្ជមានចំពោះលទ្ធផលនៃកិច្ចប្រជុំរវាងលោកប្រធានាធិបតី Putin និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong – un ជាមិនខាន។ យោងទៅតាមលោករូបនេះ  វ៉ាស៊ីនតោនតែងតែអះអាងថា សហរដ្ឋអាមេរិកជាប្រទេសតែមួយគត់ដែលមានសិទ្ធិដោះស្រាយជម្លោះអន្ដរជាតិ។

ទោះយ៉ាងណាក៏ដោយ នាថ្ងៃទី ២៥ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ប្រទេសនេះនឹងបន្តរួមសហការជាមួយដៃគូរបស់ខ្លួនក្នុងកិច្ចខិតខំប្រឹងប្រែងចំពោះការគ្មាននុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ៕

តាម​ vovworld