leftcenterrightdel
តុលាការវ៉េណេស៊ុយអេឡាទាមទារឲ្យដកអភ័យឯកសិទ្ធរបស់មេដឹកនាំបក្សប្រឆាំង លោក Juan Guaido

 

ប្រធាន TSJ លោក Maikel Moreno បានឲ្យដឹងថា លោកមានឯកសារជាផ្លូវការដាក់ជូនទៅរដ្ឋសភា ដើម្បីទុកឲ្យស្ថាប័ននេះអនុវត្តរាល់បែបបទដកអភ័យឯកសិទ្ធរបស់លោក Juan Guaido ស្របតាមនីតិវិធី ពីព្រោះថា លោក Juan Guaido បានរំលោភបំពានលើដីការបស់តុលាការស្តីពីការហាមឃាត់ពុំឲ្យចាកចេញពីប្រទេសកាលពីចុងខែកុម្ភៈ នៅក្នុងអំឡុងពេលធ្វើការស៊ើបអង្កេតចំពោះការចោទប្រកាន់ពីបទរំលោភបំពានលើនីតិប្រតិបត្តិ។ គួរបញ្ជាក់ថា ស្ថានការណ៍នយោបាយ-សង្គមវ៉េណេស៊ុយអេឡាកំពុងតែទទួលរងនូវភាពតានតឹងជាច្រើន បន្ទាប់ពីមេដឹកនាំបក្សប្រឆាំង លោក Juan Guaido បានប្រកាសខ្លួនជា "ប្រធានាធិបតីបណ្តោះអាសន្ន"របស់ប្រទេសនេះនាថ្ងៃទី ២៣ ខែមករា កន្លងទៅ។ ប្រធានាធិបតីកាន់អំណាចវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានឲ្យដឹងថា នេះគឺជាឧបាយកលមួយនៃការធ្វើរដ្ឋប្រហារផងដែរ៕

តាម vovworld.vn