យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិរុស្ស៊ី TASS នៅថ្ងៃទី១៣ ខែមីនា ក្នុងឋានៈជាអគ្គមេបញ្ជាការកំពូល លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានប្រកាសក្នុងអំឡុងពេលទស្សនកម្សាន្តទីបញ្ជាការនៃក្រុមប្រតិបត្តិការ Kursk ថា កងទ័ពសហព័ន្ធរុស្ស៊ីត្រូវយកឈ្នះលើកងទ័ពអ៊ុយក្រែនក្នុងតំបន់ Kurskឱ្យបានឆាប់រហ័ស និងបង្កើតតំបន់សន្តិសុខក្នុងតំបន់។ មេដឹកនាំនៃសហព័ន្ធរុស្ស៊ីជឿជាក់ថា "ភារកិច្ចប្រយុទ្ធរបស់កងកម្លាំងរុស្ស៊ីប្រាកដជានឹងត្រូវបានបំពេញ ហើយតំបន់ Kursk នឹងត្រូវបានរំដោះក្នុងពេលឆាប់ៗនេះ" 

leftcenterrightdel
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅបញ្ជាការដ្ឋានកងទ័ពរុស្ស៊ីក្នុងទីក្រុង Kursk កាលពីថ្ងៃទី១២ ខែមីនា។ រូបថត៖ វិមានក្រឹមឡាំង

លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានស្តាប់របាយការណ៍ពីឧត្តមសេនីយឯក Valery Gerasimov ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងជាអនុរដ្ឋមន្ត្រីទីមួយក្រសួងការពារជាតិ ហើយបានស្នើឱ្យបណ្តាមេបញ្ជាការផ្ញើរសារអំណរគុណដល់ទាហានទាំងអស់ដែលបានចូលរួមក្នុងប្រតិបត្តិការ Kursk ។ យោងតាមរបាយការណ៍របស់ឧត្តមសេនីយឯក Valery Gerasimov កងទ័ពអ៊ុយក្រែននៅក្នុងតំបន់ Kursk កំពុងត្រូវបានឡោមព័ទ្ធហើយត្រូវបានវាយកំទេចជាបណ្ដើរៗ៕

តាម vovworld.vn