ថ្លែងក្នុងកិច្ចប្រជុំជាមួយតំណាងនិស្សិតនិងអង្គការនិស្សិតនៅទីក្រុង Tehran នារសៀលថ្ងៃទី១២ ខែមីនា ក្នុងរដ្ឋធានី Tehran មេដឹកនាំកំពូលអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា ការចរចាជាមួយអាមេរិកក្នុងបរិបទបច្ចុប្បន្ន គឺគ្មានប្រសិទ្ធភាពទេ ព្រោះលោកប្រធានាធិបតី Donald Trump ជាអ្នកលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលសម្រេចបានក្នុងឆ្នាំ ២០១៥ ដែលត្រូវបានហៅថា ផែនការសកម្មភាពរួមលើគ្រប់ច្រុងជ្រោយ ក្រោយរយៈពេលជាច្រើនឆ្នាំនៃការចរចា។

leftcenterrightdel
លោក Ali Khamenei មេដឹកនាំកំពូលរបស់អ៊ីរ៉ង់។ រូបថត៖ រ៉យទ័រ

នៅក្នុងសេចក្តីប្រកាសនេះដែរ មេដឹកនាំកំពូលអ៊ីរ៉ង់បានបញ្ជាក់ថា អាមេរិកមិនអាចរារាំងអ៊ីរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរបានទេ ប្រសិនបើអ៊ីរ៉ង់ពិតជាមានចេតនាធ្វើនោះ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានបញ្ជាក់ថា សេចក្តីប្រកាសខាងលើរបស់មេដឹកនាំកំពូលលោក Ali Khamenei គឺឆ្លើយតបទៅនឹងការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ៧ ខែមីនា ដែលថា លោកបានផ្ញើលិខិតមួយច្បាប់ទៅមេដឹកនាំកំពូលអ៊ីរ៉ង់ ដើម្បីស្នើឱ្យមានការចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ៕

តាម vovworld.vn