មេដឹកនាំកំពូលអុីរ៉ង់បញ្ជាក់ជាផ្លូវការថា លោក Masoud Pezeshkian កាន់តំណែងជាប្រធានាធិបតីថ្មីរបស់អុីរ៉ង់
កាលពីថ្ងៃទី ២៨ ខែកក្កដា មេដឹកនាំកំពូលរបស់អុីរ៉ង់ លោក Ayatollah Ali Khamenei បានបញ្ជាក់ជាផ្លូវការថា លោក Masoud Pezeshkian ជាប្រធានាធិបតីទី ៩ នៃសាធារណរដ្ឋអ៊ីស្លាមនេះ។ ពិធីទទួលស្គាល់ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានី Tehran ដោយមានវត្តមានរបស់មន្ត្រីជាន់ខ្ពស់អុីរ៉ង់ និងអ្នកការទូតបរទេស ហើយត្រូវបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ។