leftcenterrightdel
រដ្ឋមន្ត្រីការបរទេសថៃលោក Maris Sangiampongsa ជួបពិភាក្សាជាមួយសមភាគីលោក Enrique Manalo។ ប្រភព៖ HJNews

អញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបពិភាក្សា រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាពង្រឹងការសម្របសម្រួល ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ការពារជាតិ ថាមពលកកើតឡើងវិញ និងវិស័យជាច្រើនទៀត។ រដ្ឋមន្ត្រីការបរទេសថៃលោក Maris បានឲ្យដឹងថា ដំណើរទស្សនៈកិច្ចរបស់លោកគឺជាផ្នែកមួយក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាន់ខ្ពស់រវាងប្រទេសទាំងពីរ។ តាមផែនការ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅហ្វីលីពីននាប៉ុន្មានខែខាងមុខ។ លើសពីនេះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក៏នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅថៃ និងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) ផងដែរ។

ក្នុងជំនួបពិភាក្សានេះ  ភាគីទាំងពីរក៏បានពិភាក្សាអំពីដំណើរការនៃកិច្ចសហប្រតិបត្តិការអាស៊ាន និងបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ ភាគីទាំងពីរបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងមជ្ឈភាពរបស់អាស៊ាន និងរាល់គោលដៅថែរក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ប្រកបដោយវិបុលភាពក្នុងតំបន់ផងដែរ៕

តាម vovworld.vn