រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Nancy Faeser បានចាត់ទុកថា អំពើភេរវកម្មអ៊ីស្លាមជ្រុលនិយម អំពើហឹង្សា និងការវាយប្រហារតាមអ៊ីនធឺណែត ជាការគំរាមកំហែងដែលអាចកើតមាន។ លោកស្រី Faeser បានឲ្យដឹងថា វិធានការនេះគឺចាំបាច់ដើម្បីធានាសន្តិសុខសម្រាប់ EURO ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅក្នុងទីក្រុងចំនួន ១០ របស់អាល្លឺម៉ង់ចាប់ពីថ្ងៃទី ១៤ ខែមិថុនាដល់ថ្ងៃទី ១៤ ខែកក្កដា។ ប្រមុខក្រសួងមហាផ្ទៃអាល្លឺម៉ង់បានឲ្យដឹងថា វិធានការត្រួតពិនិត្យព្រំដែននឹងត្រូវបានអនុវត្តរហូតដល់ថ្ងៃទី ១៩ ខែកក្កដា សំដៅត្រួតពិនិត្យនិងទប់ស្កាត់អំពើហឹង្សាដែលអាចកើតមានឡើង។

leftcenterrightdel
ប៉ូលីសអាល្លឺម៉ង់ត្រួតពិនិត្យរថយន្តនៅក្នុងតំបន់ Frankfurt Oder ជាប់ព្រំដែនជាមួយប៉ូឡូញកាលពីខែកញ្ញាឆ្នាំមុន។ រូបថត៖ AFP/TTXVN

ក្រសួងមហាផ្ទៃអាល្លឺម៉ង់បានឲ្យដឹងថា វិធានការត្រួតពិនិត្យបន្ថែមនឹងត្រូវបានបង្កើតឡើងនៅតាមព្រំដែនជាមួយប្រទេសដាណឺម៉ាក បារាំង បែលហ្សិក ហូឡង់ និងលុចសំបួ ជាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ទាំងប្រាំនៅក្នុងតំបន់ Schengen ដែលមិនមានការត្រួតពិនិត្យព្រំដែនជាប្រចាំ ប៉ុន្តែមានតែការត្រួតពិនិត្យដោយចៃដន្យប៉ុណ្ណោះ។ វិធានការត្រួតពិនិត្យនឹងត្រូវបានអនុវត្តដោយ "ភាពបត់បែន និងបណ្តោះអាសន្ន"៕

តាម vovworld.vn