leftcenterrightdel
លោក Olaf Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ (រូបថត៖ AP/Toronto Star)

ក្នុងអត្ថបទកាសែតមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្ដី The Economist លោក Olaf Scholz នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្រៅពីការការពារនុយក្លេអ៊ែរ EU ចាំបាច់ត្រូវពង្រឹងកងកម្លាំងប្រពៃណី លើកកម្ពស់សមត្ថភាពការពារដែនអាកាស មីស៊ីល សន្តិសុខអ៊ីនធឺណិត លំហអាកាស និងសមត្ថភាពវាយប្រហារកម្រិតខ្ពស់។ លោក Olaf Scholz ក៏បានចាត់ទុកថា បណ្តាប្រទេសអឺរ៉ុបនៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ត្រូវបង្កើនការរួមចំណែកដល់សម្ព័ន្ធភាពយោធានេះ។ ថ្នាក់ដឹកនាំអាល្លឺម៉ង់បានឲ្យដឹងថា លោកគាំទ្រអធិបតេយ្យភាពការពារនុយក្លេអ៊ែររបស់បារាំង ប៉ុន្តែបញ្ជាក់យ៉ាងច្បាស់ថា EU នឹងមិនមានអាវុធនុយក្លេអ៊ែរដាច់ដោយឡែកឡើយ៕

តាម vovworld.vn