leftcenterrightdel
ការវាយប្រហារនៅទីក្រុងម៉ូស្គូ៖ រុស្ស៊ីបានចាប់ខ្លួនជនសង្ស័យពីបទផ្តល់ជំនួយហិរញ្ញវត្ថុដល់ការ​វាយប្រហារ

លើសពីនេះ សេចក្តីជូនដំណឹងក៏បាននិយាយផងដែរថា ជនធ្វើការវាយប្រហារភេរវកម្មនាពេលថ្មីៗនេះ "ទាក់ទងនឹងក្រុមជាតិនិយមនៅអ៊ុយក្រែន"។ មតិវាយតម្លៃនេះត្រូវបានធ្វើឡើងដោយគណៈកម្មាធិការស៊ើបអង្កេតនៃសហព័ន្ធរុស្ស៊ីបន្ទាប់ពីការស៊ើបអង្កេត​និងការសួរចម្លើយចំពោះជនធ្វើការវាយប្រហារ ការពិនិត្យឧបករណ៍បច្ចេកទេសដែលរឹបអូសពីពួកគេនិងការវិភាគប្រតិបត្តិការហិរញ្ញវត្ថុ។

គណៈកម្មាធិការនេះបានបញ្ជាក់ថា ជនល្មើសដែលប្រព្រឹត្តិអំពើភេរវកម្មនេះបានទទួលការទូទាត់ផ្នែកហិរញ្ញវត្ថុក្នុងចំនួនដ៏ច្រើន រួមទាំងសាច់ប្រាក់ និងរូបិយបណ្ណហើយទឹកប្រាក់ទាំងនេះ ត្រូវបានប្រើប្រាស់ដើម្បីរៀបចំការវាយប្រហារនេះ។

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែមីនា លោក Mykhailo Podoliak អ្នកនាំពាក្យរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសថា ក្រុងគៀវមិនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្មដែលបណ្តាលឲ្យមានអ្នកស្លាប់​និងរងរបួសជាច្រើននាក់នៅជិតទីក្រុងមូស្គូ កាលពីយប់ថ្ងៃទី២២ ខែមីនា នោះទេ។ ក្រសួងការបរទេសអ៊ុយក្រែនក៏បានបដិសេធដែរថា ប្រទេសនេះមិនពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះទេ៕

តាម vovworld.vn