នៅព្រឹកថ្ងៃដដែល ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Anatoly Antonov បានឲ្យដឹងថា លោកបានយល់ព្រមជាមួយអាជ្ញាធរអាមេរិក ដើម្បីរៀបចំជំនួបប្រាស្រ័យលើបញ្ហាទ្វេភាគីនាសប្តាហ៍ខាងមុខ។

leftcenterrightdel
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov (រូបថត៖ vnanet.vn)

យោងតាមលោក Peskov ទស្សនៈរបស់វិមានក្រឹមឡាំងគឺសង្កត់ធ្ងន់លើ សារៈសំខាន់នៃការពិចារណាលើបញ្ហាទាំងអស់ដែលប៉ះពាល់ដល់ទំនាក់ទំនងរុស្ស៊ី-អាមេរិក ជាជាងប្រធានបទដាច់ដោយឡែកពីគ្នា។ លោកបានបញ្ជាក់ថា៖ “បញ្ហាមួយចំនួនមិនអាចយកចេញពីបរិបទទូទៅនៃទំនាក់ទំនងទ្វេភាគីបានទេ”។

បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មជាច្រើនប្រឆាំងនឹងបុគ្គលនិងអង្គភាពក្នុងវិស័យជាច្រើននៃប្រទេសរុស្ស៊ី បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២៕

តាម vovworld.vn