leftcenterrightdel
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ vna)

អញ្ជើញថ្លែងទៅកាន់អ្នកសារព័ត៌មាននៅច្រកទ្វារព្រំដែន Rafah នៃប្រទេសអេហ្ស៊ីបកាលពីម្សិលមិញ (២៣ មីនា) អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមមួយរំពេចនៅតំបន់ហ្គាហ្សា ក្នុងស្មារតីនៃខែបុណ្យរ៉ាម៉ាដានរបស់ជនឥស្លាម។

លោក Guterres បាននិយាយថា ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ច្រកព្រំដែន Rafah រវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្គាហ្សា លោកបានសម្រេចចិត្តបង្អត់អាហារ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនដែលត្រូវបានឡោមព័ទ្ធនៅក្នុងតំបន់ដីមេឌីទែរ៉ាណេនេះ។

លោក Guterres ក៏បានអំពាវនាវឱ្យមានការគាំទ្រពីសមាជិកអង្គការសហប្រជាជាតិទាំងអស់ ហើយបានបញ្ជាក់ថា អង្គការសហប្រជាជាតិមានបំណងចង់សហការជាមួយអេហ្ស៊ីប ដើម្បីបន្តនាំយកជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា។ លោកបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរបស់អេហ្ស៊ីបដើម្បីប្រជាជនប៉ាឡេស្ទីនផងដែរ៕

តាម vovworld.vn