ថ្លែងទៅកាន់សារព័ត៌មាន អ្នកនាំពាក្យ​ លោក Peskov បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះមិនត្រឹមតែប្រឆាំងនឹងឧត្តមគតិរបស់អូឡាំពិក និងរំលោភលើសិទ្ធិរបស់កីឡាករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់មុខមាត់របស់ IOC ទៀតផង។ ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងថា ការសម្រេចចិត្តនេះគឺអយុត្តិធម៌និងមិនអាចទទួលយកបានឡើយ។

leftcenterrightdel
កីឡាកររុស្ស៊ី ដើរដង្ហែក្បួនក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុង Pyeongchang ឆ្នាំ ២០១៨ នៅប្រទេសកូរ៉េខាងត្បូង (រូបថត៖ vnanet.vn)

មួយថ្ងៃមុននោះ IOC បានប្រកាសថា កីឡាកររុស្ស៊ី និងបេឡារុស្ស ដែលចូលរួមអូឡាំពិករដូវក្តៅនៅទីក្រុងប៉ារីសឆ្នាំ ២០២៤ ក្រោមទង់ជាតិអព្យាក្រឹត នឹងមិនអាចចូលរួមក្នុងពិធីបើកនោះទេ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់ IOC នៅទីក្រុង Lausanne (ស្វីស) លោក James Macleod នាយកផ្នែកការទូតនិងទំនាក់ទំនងជាមួយគណៈកម្មាធិការជាតិអូឡាំពិករបស់ IOC បានឲ្យដឹងថា កីឡាករអព្យាក្រឹតឯកជន មកពីប្រទេសទាំងពីរខាងលើនឹងមិនចូលរួមក្នុងការដើរដង្ហែក្បួនរបស់គណៈប្រតិភូនិងក្រុមអត្តពលិកក្នុងពិធីបើកនៅថ្ងៃទី ២៦ ខែកក្កដាឆ្នាំនេះ ដោយសារពួកគេជាកីឡាករឯកជន។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែមានវត្តមានដោយផ្ទាល់ដើម្បីតាមដានព្រឹត្តិការណ៍នេះ។

កាលពីខែធ្នូឆ្នាំ២០២៣ IOC បានព្យួរប្រទេសរុស្ស៊ីពីការចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ប៉ុន្តែបាន"បើកភ្លើងខៀវ" សម្រាប់កីឡាកររុស្ស៊ីនិងបេឡារុស្សដែលចូលរួមប្រកួតប្រជែងក្នុងលក្ខណៈអព្យាក្រឹត៕

តាម vovworld.vn