លោកស្រី Harris បានធ្វើការប្តេជ្ញាខាងលើនៅក្នុងសន្និសីទលើកទី ២៨ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឌូបៃរបស់ UAE។

leftcenterrightdel
អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris។ រូបថត៖ AFP/TTXVN

លោកស្រីបានសង្កត់ធ្ងន់ថា អាមេរិកនឹងរួមវិភាគទានចំនួនខាងលើដល់មូលនិធិអាកាសធាតុបៃតង ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ឱ្យទទួលបានដើមទុនដែលពួកគេត្រូវការក្នុងការវិនិយោគលើថាមពលស្អាត ដំណោះស្រាយដែលផ្អែកលើធម្មជាតិ និងមានភាពធន់ទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

មុននោះ កាលពីថ្ងៃទី ៥ ខែតុលា ក្រុមប្រឹក្សាប្រតិបត្តិនៃមូលនិធិអាកាសធាតុបៃតងបានឲ្យដឹងថា មូលនិធិនេះបានទទួលការប្តេជ្ញាបរិច្ចាគចំនួន ៩,៣ ពាន់លានដុល្លារអាមេរិកពីប្រទេសចំនួន ២៥ ជុំវិញពិភពលោក ដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រទេសដែលងាយរងគ្រោះដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ មូលនិធិអាកាសធាតុបៃតងត្រូវបានបង្កើតឡើងក្នុងក្របខណ្ឌនៃការចរចាបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ។ ក្រៅពីការគាំទ្រការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ មូលនិធិនេះក៏ផ្តល់មូលនិធិដល់គម្រោងដើម្បីជួយប្រទេសនានាផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាតផងដែរ។ គម្រោងទាំងនេះ នឹងត្រូវបានអនុវត្តក្នុងដំណាក់កាលចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧៕

តាម vovworld.vn