អាស៊ានប្តេជ្ញាកសាងសហគមន៍ខ្លួនទីពឹងខ្លួនប្រកបដោយបរិយាប័ន្ននិងប្រកាន់យកប្រជាជនជាមជ្ឈភាព
កប.អនឡាញ - គណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គម មនុស្សធម៌ និងវប្បធម៌នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៨ បានបើក និងពិភាក្សាស្តីពីបញ្ហាអភិវឌ្ឍន៍សង្គមកាលពីថ្ងៃទី២៨ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
    |
 |
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ PV/VOV-Washington) |
តាងនាមឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា អាស៊ានចាត់ទុកការអភិវឌ្ឍសង្គមជាអាទិភាពកំពូលជានិច្ច ហើយប្តេជ្ញាកសាងសហគមន៍ខ្លួនទីពឹងខ្លួន និងយកមនុស្សជាមជ្ឈភាព ហើយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ។
អាស៊ានសម្រេចបានវឌ្ឍនភាពជាច្រើនក្នុងកំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ ទន្ទឹមនឹងនេះ សមាគមបានអនុវត្តវិធានការ និងគំនិតផ្តួចផ្តើមជាច្រើន តាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដូចជា៖ សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីសុខុមាលភាពសង្គម និងការអភិវឌ្ឍក្របខ័ណ្ឌតំបន់ និងផែនការសកម្មភាពអនុវត្តសេចក្តីប្រកាសអាស៊ានស្តីពីការពង្រឹងការគាំពារសង្គម សេចក្តីថ្លែងការណ៍អាស៊ានស្តីពីសមភាពយេនឌ័រ និងការអភិវឌ្ឍគ្រួសារ ផែនការសកម្មភាពរបស់គណៈកម្មាធិការអាស៊ានស្តីពីស្ត្រីដំណាក់កាល ២០២១-២០២៥...។
តំណាងវៀតណាមថ្លែងមតិ ទីប្រឹក្សាលោកស្រី Le Thi Minh Thoa អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលដាក់ប្រជាជនជាកម្មវត្ថុផង និងជាគោលដៅ កម្លាំងជំរុញក្នុងគោលនយោបាយអភិវឌ្ឍន៍ទាំងអស់។ លោកស្រី Le Thi Minh Thoa បានអះអាងសារជាថ្មីថា វៀតណាមនឹងបន្តខិតខំប្រឹងប្រែងលើកកំពស់ការអភិវឌ្ឍសង្គម ធានាសិទ្ធិរបស់ប្រជាជន និងសហប្រតិបត្តិការជាមួយប្រទេស និងដៃគូនានាក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីកុំឲ្យនរណាម្នាក់ត្រូវទុកចោលឲ្យនៅពីក្រោយឡើយ៕
បកប្រែដោយ Pham Diep