leftcenterrightdel
លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Tra អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិថ្លែងនៅក្នុងសម័យប្រជុំ (រូបថត៖ vnanet.vn)

ក្នុងអំឡុងពេលពិភាក្សានោះ ប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីធានាឱ្យមានលក្ខណៈតំណាង ប្រជាធិបតេយ្យ តម្លាភាព និងប្រសិទ្ធភាព ក៏ដូចជាឆ្លុះបញ្ចាំងពីស្ថានភាពពិភពលោកបច្ចុប្បន្ន។

ថ្លែងមតិក្នុងសម័យប្រជុំនេះ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Tra អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងឡើងវិញនូវគោលជំហររបស់វៀតណាមចំពោះការបង្កើនសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំងសមាជិកអចិន្ត្រៃយ៍ និងសមាជិកមិនអចិន្ត្រៃយ៍ ធានាឲ្យបាននូវតំណាងដោយស្មើភាពសម្រាប់តំបន់ និងក្រុមប្រទេសក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមទាំងប្រទេសកំពុងអភិវឌ្ឍន៍។ លោកស្រីឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើការកែលម្អវិធីសាស្រ្តការងាររបស់ក្រុមប្រឹក្សាសន្តិសុខ និងកំណត់ការប្រើប្រាស់សិទ្ធិអំណាចវេតូផងដែរ៕

បកប្រែដោយ Pham Diep