leftcenterrightdel
រោងចក្រថាមពលធ្យូងថ្ម និងឧស្ម័ន Emile-Huchet នៅ Saint-Avold និង Carling ភាគខាងកើតប្រទេសបារាំង (រូបថត៖ AFP/VNA)

កាលពីថ្ងៃទី ៥ ខែសីហា បណ្ដាប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប (EU) បានអនុម័តជាផ្លូវការលើផែនការបន្ទាន់របស់ប្លុក សំដៅកាត់បន្ថយបរិមាណ ឧស្ម័នប្រើប្រាស់ ក្នុងបរិបទកំពុងខិតខំប្រឹងប្រែងសន្សំសំចៃឧស្ម័នសម្រាប់រដូវរងារខាងមុខ ដោយសារប្រភពផ្គត់ផ្គង់ខ្វះខាត។

កាលពីសប្តាហ៍មុនបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបសម្រេចបានកិច្ចព្រមព្រៀងមួយស្ដីពីការកាត់បន្ថយបរិមាណឧស្ម័នប្រើប្រាស់ចំនួន ១៥% ហើយកាត់បន្ថយការពឹងផ្អែកលើប្រភពផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីនៅមុនរដូវរងា។ យោងតាមការប្រកាសរបស់សាធារណរដ្ឋឆែក ដែលបច្ចុប្បន្នកាន់តំណែងជាប្រធាន EU ប្តូរវេនបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានបណ្ដាប្រទេសជាសមាជិក EU ផ្ដល់សច្ចាប័នកាលពីថ្ងៃទី ៥ សីហា លើកលែងតែហុងគ្រី និងប៉ូឡូញ។ ហុងគ្រីបានប្រឆាំងនឹងកិច្ចព្រមព្រៀងកាត់បន្ថយបរិមាណឧស្ម័នប្រើប្រាស់នៅក្នុងកិច្ចប្រជុំរបស់ EU ហើយបច្ចុប្បន្នកំពុងចរចាជាមួយរុស្ស៊ីដើម្បីនាំចូលឧស្ម័នបន្ថែមទៀត។ ប៉ូឡូញក៏មិនបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះផងដែរ ទោះបីជាកាលពីសប្តាហ៍មុនបានគាំទ្រក៏ដោយ៕

តាម vovworld.vn