បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោក (WHO) រួមជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួន កំពុងដាក់ពង្រាយក្រុមគ្រូពេទ្យចល័ត ថ្នាំឱសថ និងឧបករណ៍បរិក្ខារពេទ្យទៅកាន់ខេត្ត Paktika និង Khost នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ក៏ដូចជាកៀរគរប្រភពផ្គត់ផ្គង់វេជ្ជសាស្រ្តបន្ថែមទៀត។ អង្គការសហប្រជាជាតិបានបញ្ជូនឧបករណ៍បរិក្ខារពេទ្យចាំបាច់ប្រមាណ ១០ តោនទៅកាន់ប្រទេសនេះ។

leftcenterrightdel
ផ្ទះសម្បែងនៅ Paktika ត្រូវបំផ្លិចបំផ្លាញបន្ទាប់ពីការរញ្ជួយដី (រូបថត៖ AFP/vnanet.vn)

ក្នុងពេលជាមួយគ្នានោះ មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) បានដាក់ពង្រាយបុគ្គលិកពេទ្យយ៉ាងហោចណាស់ ១២ ក្រុមទៅកាន់ស្រុក Giyan ដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុតដោយការរញ្ជួយដីនៅ Paktika រួមជាមួយនឹងក្រុមពេទ្យ និងអាហារូបត្ថម្ភចល័តមួយចំនួន ដល់ស្រុក Barmal នៃ Paktika និងស្រុក Spera នៃ Khost។

នៅថ្ងៃទី ២២ ខែមិថុនា អ៊ីរ៉ង់បានបញ្ជូនយន្តហោះដឹកជំនួយ ២ គ្រឿងទៅអាហ្វហ្គានីស្ថាន។ នាថ្ងៃដដែល ខុទ្ទកាល័យនាយករដ្ឋមន្ត្រីប៉ាគីស្ថានក៏បានប្រកាស បញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន រួមទាំងភួយ តង់ និងថ្នាំពេទ្យផងដែរ៕

តាម vovworld.vn