leftcenterrightdel
អគ្គទីប្រឹក្សានិងអនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Le Thi Minh Thoa

អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំនេះ អគ្គទីប្រឹក្សានិងជាអនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Le Thi Minh Thoa បានចែករំលែកក្ដីព្រួយបារម្ភរួមអំពីស្ថានការនៅមីយ៉ាន់ម៉ា ហើយបានសង្កត់ធ្ងន់ថា ដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងប្រកបដោយនិរន្តរភាពត្រូវបានមីយ៉ាន់ម៉ាសម្រេចដោយខ្លួនឯង ហើយតម្រូវឲ្យមានការសន្យាយ៉ាងខ្លាំងក្លាប្រកបដោយប្រសិទ្ធភាព និងការខិតខំប្រឹងប្រែងកសាងរបស់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា ដោយឈរលើមូលដ្ឋាននៃទំនុកទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក។

តំណាងវៀតណាមបានអះអាងថា នាបច្ចុប្បន្ន អាទិភាពជួរមុខគឺធានាសុវត្ថិភាព និងសន្តិសុខសម្រាប់មនុស្សគ្រប់រូបនៅ​មីយ៉ាន់ម៉ា ព្រមទាំងដាស់តឿនដល់ភាគីពាក់ព័ន្ធនានានៅមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សា ធានាសន្តិសុខ សុវត្ថិភាព ការទទួលបានជំនួយមនុស្សធម៌ សុខាភិបាល និងវ៉ាក់សាំងបង្ការជំងឺរាតត្បាតកូវីដ-១៩។ តំណាងវៀតណាមបានអំពាវនាវដល់ក្រុមប្រឹក្សារដ្ឋបាលជាតិមីយ៉ាន់ម៉ា (SAC) បន្តកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀង ៥ ចំណុចទាំងស្រុងរបស់អាស៊ាន ហើយអនុវត្តន៍ការសន្ទនាប្រកបដោយអត្ថន័យរវាងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពគ្រប់ជ្រុងជ្រោយ និងសមស្របជាមួយឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនមីយ៉ាន់ម៉ាផងដែរ៕

តាម vovworld.vn