leftcenterrightdel
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken (រូបថត៖ AP)

ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Gin នៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken បានព្រមានស.ប.បកូរ៉េលើការដែលប្រទេសនេះអាចធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី៧។ យោងតាមរដ្ឋមន្ត្រីការបរទេស លោក Blinken ថា អាមេរិកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ករណីណាមួយ ហើយនឹងឆ្លើយតបជាមួយនឹងការសម្របសម្រួលរបស់ដៃគូ និងសម្ព័ន្ធមិត្ត ជាពិសេសកូរ៉េខាងត្បូង និងជប៉ុន; ព្រមទាំងសង្កត់ធ្ងន់ថា ការសាកល្បងនុយក្លេអ៊ែរគឺមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយនឹងបង្កឲ្យមានអស្ថិរភាពធ្ងន់ធ្ងរក្នុងតំបន់។ លើសពីនេះទៅទៀត អំពើនេះនឹងរំលោភបំពានលើច្បាប់អន្តរជាតិដែលមានចែងនៅក្នុងសេចក្ដីសម្រេចចិត្តជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខផងដែរ។

ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Gin បានសង្កត់ធ្ងន់ថា ការបង្ករឿងហេតុណាមួយរបស់ស.ប.បកូរ៉េ រួមទាំងការសាកល្បងនុយក្លេអ៊ែរនឹងត្រូវបានឆ្លើយតបតវិញដោយមធ្យោបាយឯកភាពនិងតឹងតែង៕

តាម vovworld.vn